ពីនេះ ពីនោះ
អាថ៌កំបាំង​ទាំង ៩ ដើម្បី​ស្នេហា​យូរអង្វែង​
19, May 2016 , 11:11 am        
រូបភាព
ដោយ: ថ្មីៗ
 
​ស្នេហា ទាមទារ​ការយកចិត្ត​ទុកដាក់ និង​ថែរក្សា​រាល់ថ្ងៃ​។ ស្នេហា ត្រូវការ​ភាពស្មោះត្រង់ និង​ការទុកចិត្ត​គ្នា​។​


 
​ខាងក្រោម​នេះ គឺជា​គ​ន្លឹ​ខ្លី​មួយចំនួន ដែល​អាច​ថែរក្សា ស្នេហា​របស់​អ្នក ឲ្យ​គង់​វង់​យូរអង្វែង​បាន ៖
១. មើលឃើញ និង​សម្លឹង​រក​កន្លែង​ល្អ  ជាជាង​រង់ចាំតែ​ចាប់កំហុស​
២. សរសើរ​ឲ្យ​បាន​ច្រើន មុននឹង​វាយប្រហារ ឬ​អប់រំ​ណែនាំ​ដៃគូ​របស់​អ្នក ដើម្បី​ឲ្យ​គេ​ព្រម​ទទួលយក​
៣. កុំ​បន្ទោស ឬ​បង្អាប់​ភរិយា ឬ​ប្តី នៅ​ចំពោះមុខ​គេឯង​
៤. ផ្តល់​សេចក្តី​មេត្តា និង​ការអនុគ្រោះ ចំពោះ​ដៃគូ​របស់​អ្នក​
៥. ពេញចិត្ត​នឹង​អ្វី ដែល​ដៃគូ​របស់​អ្នកមាន និង​ផ្តល់​ឲ្យ​
៦. ថើប​គ្នា​ឲ្យ​បាន​រាល់ថ្ងៃ​
៧. ផ្តល់​ទំនុកចិត្ត និង​ជឿ​លើ​គ្នា​ទៅវិញទៅមក ហើយ​បើ​មាន​ចម្ងល់ ត្រូវ​ចេះ​សាកសួរ​គ្នា​
៨. លើក​ជម្លោះ ឬ​បញ្ហា​មក​ដោះស្រាយ មិនត្រូវ​ខឹង ហើយ​លាក់ទុក​ក្នុង​ចិត្ត​ឡើយ​
៩. មនោ​ស​ញ្ចេ​ត ត្រូវការ​រីកលូតលាស់​រាល់ថ្ងៃ ដូច្នេះ ចូរ​ចំណាយពេល នៅ​ជាមួយគ្នា​ឲ្យ​បាន​ច្រើន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com