ពីនេះ ពីនោះ
ស៊ឺ​វី ស្លាប់​ហើយ នៅតែ​អាច​ជំទាស់​ព្រះមហាក្សត្រ​បាន​ទៀត​
14, May 2018 , 9:39 am        
រូបភាព
ដោយ: ថ្មីៗ
​ឈ្វី​ប៉​វី ជា​អ្នកប្រាជ្ញ​ដ៏​ខ្ពង់ខ្ពស់ ប៉ុន្តែ​ក្សត្រ លិញ​កុង នៃ​នគរ​វើ​យ មិនដឹង​តម្លៃ​។ មី​ជឺ​ស៊ា ដែលជា​មនុស្ស​ថោកទាប បែរជា​ព្រះអង្គ​ឲ្យ​គេ​ដើរ​តាម​ជាប់​ជាមួយ អស់​ជាច្រើន​ឆ្នាំ​។ ស៊ឺ​វី ទូល​ជំទាស់​ជាច្រើន​ដង​ក៏​ព្រះអង្គ​មិន​យក​ព្រះទ័យ​ទុកដាក់​។​



​បន្ទាប់មក ស៊ី​វី ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់ ហើយ​មុននឹង​ទទួល​មរណកាល គេ​បាន​ផ្តាំផ្ញើ​ទុក​ថា​៖«​ខ្ញុំ​ជា​រាជការ​នៃ​រាជដំណាក់ តែ​គ្មាន​សមត្ថភាព​គាំទ្រ​អ្នកប្រាជ្ញ​ដូច ឈ្វី​ប៉​វី ហើយ​បណ្តេញ​មនុស្ស​ថោកទាប​ដូច មី​ជឺ​ស៊ា​។ គឺជា​ការ​ខ្មាសអៀន​ខ្លាំងណាស់ ដែល​មិនអាច​បំពេញ​តួនាទី​របស់ខ្លួន​បាន  មិន​អាចជួយ​ព្រះរាជា​ឲ្យ​ដោះស្រាយ​កំហុសឆ្គង​បាន​។ តើ​នៅមាន​មុខមាត់​អ្វី ឲ្យ​គេ​រៀបចំ​បុណ្យសព​របស់ខ្លួន​នោះ​? ដូច្នេះ ក្រោយពេល​ខ្ញុំ​ស្លាប់ទៅ អស់លោក​គ្រាន់តែ​ដាក់​សាកសព​ខ្ញុំ នៅក្បែរ​បង្អួច គឺ​គ្រប់គ្រាន់​ហើយ​»​។​

​កូនប្រុស​របស់​ស៊ឺ​រី ក៏​មិន​ហ៊ាន​ជំទាស់​បណ្តាំ​ឪពុក​។ លុះ​ក្សត្រ លិញ​កុង ទ្រង់​យាង​មក​ចូលរួម​មរណទុក្ខ ហើយ​ទត​ឃើញ​សភា​ពរៀប​ពិធី​សព​យ៉ាង​ដូច្នោះ ក៏មាន​ពិភាល់​ក្នុង​ព្រះទ័យ ទើប​មានបន្ទូល​សួរ​កូនប្រុស​របស់​ស៊ឺ​វី​។​

​ជ្រាប​ពី​បណ្តាំ​របស់​ស៊ឺ​វី​ហើយ ព្រះអង្គ​ក៏​ត្រាស់​ថា​៖«​វា​ជា​កំហុស​របស់​យើង​!»​។ បន្ទាប់ពី​នោះមក ព្រះអង្គ​មាន​រាជបញ្ជា​ឲ្យ​បញ្ចុះ​សាកសព​ស៊ឺ​វី តាម​ប្រពៃណី ហើយ​តែងតាំង ឈ្វី​ប៉​វី ជានា​ម៉ឺន និង​បាន​បណ្តេញ មី​ជឺ​ស៊ា ភ្លាមៗ​ផងដែរ​។​

​ខុង ជឺ ជ្រាប​រឿងនេះ ហើយក៏​និយាយថា​៖«​ពីមុន​នេះ អ្នកជំទាស់​ព្រះមហាក្សត្រ ទោះជា​ខ្លាំង​យ៉ាងណា ក៏បាន​ត្រឹមតែ​កំបុតក​ប៉ុណ្ណោះ គ្មាន​នរណា​ពូកែ​ដូច ស៊ឺ​វី ទេ ដែល​ខ្លួន​ស្លាប់​ទៅហើយ នៅតែ​អាច​ជំទាស់​ព្រះអង្គ​បាន​ទៀត​។ គេ​ពិតជា​មនុស្ស​មានចិត្ត​ស្មោះស្ម័គ្រ​នឹង​ព្រះរាជា​យ៉ាងពិត​ប្រាកដ​»៕

​ដកស្រង់​ចេញពី​សៀវភៅ ខុង ជឺ ដែល​ប្រែ​សម្រួល​ដោយ លោក គឹម ចាន់ណា នៃ​គ្រឹះស្ថានបោះពុម្ពផ្សាយ mind books​។​


© រក្សាសិទ្ធិដោយ thmeythmey.com