ជាតិ
សេដ្ឋកិច្ច
មន្ទីរ​ឧស្សាហកម្ម​រាជធានី នឹង​កោះហៅ​ម្ចាស់​សហគ្រាស​ផលិត​ចំណីអាហារ មក​ណែនាំ​
19, May 2016 , 7:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​រាជធានី​ភ្នំពេញ នឹង​កោះហៅ​ម្ចាស់​រោងចក្រ សហគ្រាស​ផលិត​ចំណីអាហារ​ក្នុង​រាជធានី​ទាំងអស់ មក​ផ្តល់​ការណែនាំ​អំពី​ការប្រើប្រាស់​សារធាតុ​គីមី ដើម្បី​បង្ការ​ផលប៉ះពាល់​សុខភាព​អ្នក​បរិភោគ​។



​បើតាម​សារព័ត៌មាន​ជាតិ​កម្ពុជា AKP លោក នេ​ត មុនី​ប៉ុណ្ណា​កា ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​រាជធានី​ភ្នំពេញ គ្រោង​កោះហៅ​ម្ចាស់​សហគ្រាស​ផលិត​ចំណីអាហារ និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​ផ្តល់​ការណែនាំ​នេះ ជំរុញ​ការយកចិត្តទុកដាក់​ក្នុង​ការផលិត ដោយ​គិតគូរ​ពី​សុខភាព​អ្នក​បរិភោគ​ជា​ចាំបាច់​។ លោក​បញ្ជាក់ទៀតថា សហគ្រាស​ផលិត​ចំណីអាហារ​ទាំងអស់ ត្រូវ​ញែក​ឲ្យ​ដាច់​រវាង​គីមី​ផ្សំ​សម្រាប់​ចំណីអាហារ និង​គីមី​សម្រាប់​ការប្រើប្រាស់​ក្នុង​រោងចក្រ​។

​ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​រូបនេះ លើកឡើង​ទៀតថា លោក​នឹង​ណែនាំ​ម្ចាស់​អាជីវកម្ម​ទាំងអស់ ឱ្យ​លុបបំបាត់​ការប្រើប្រាស់​សារធាតុ​គីមី​ផ្សំ​ក្នុង​ចំណីអាហារ ឬ​ប្រើប្រាស់​សារធាតុ​គីមី​ឱ្យ​ស្របតាម​ស្តង់ដារ​បច្ចេកទេស ដើម្បី​បង្ការ​ផលប៉ះពាល់​សុខភាព​ដល់​អ្នក​បរិភោគ​។​

​ជាមួយគ្នានេះ មន្ត្រី​ជំនាញ​នឹងធ្វើ​ការត្រួតពិនិត្យ​គុណភាព និង​សុវត្ថិភាព​ចំណីអាហារ​រៀងរាល់​៣​ខែម្តង ហើយ​ក្នុងករណី​រកឃើញថា មាន​ភាពមិនប្រក្រតី​នោះ​ខាង​មន្ទី​នឹង​ចាត់វិធានការ​លើ​បញ្ហា​នេះ​៕


Tag:
 ​នេ​ត មុនី​ប៉ុណ្ណា​កា​
  សារធាតុ​គីមី​
© រក្សាសិទ្ធិដោយ thmeythmey.com