កីឡាអន្តរជាតិ
អន្តរជាតិ
រុស្ស៊ី​ជួយ​ពង្រឹង​វិស័យ​កីឡា​នៅ​កម្ពុជា​
20, May 2016 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​សម​ភាគី​រុស្ស៊ី លោក Alexander Zhukov បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កីឡា​។



​បើតាម NOCC អនុស្សារណៈ​ដែល​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​១៧ ខែឧសភា នៅ​ទីក្រុង​មូ​ស្គូ នឹង​ផ្តល់​ភាព​ចំណេញ​ច្រើន​ដល់​កម្ពុជា​ក្នុងការ​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ។​

​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​នៃ​ប្រទេស​ទាំងពីរ បាន​សន្យា​ជួយ​គ្នា​លើ​ការហាត់​ហ្វឹកហ្វឺន​កីឡា​កម្រិត​ខ្ពស់ ផ្លាស់ប្តូរ​ព័​ត័​មាន​កីឡា វេជ្ជសាស្ត្រ​កីឡា និង ចូលរួម​ការប្រកួត​កីឡា​រៀបចំ​ដោយ​ប្រទេស​ទាំងពីរ​។  សម្រាប់​កម្ពុជា​នេះ​ជា​កិច្ចខិតខំ​ស្វែងរក​ជំនួយ​បច្ចេកទេស ក្នុងការ​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម ដែល​កន្លងមក ចិន កូរ៉េខាងត្បូង និង​ប្រទេស​មួយចំនួន បាន​ជួយ​ជ្រោមជ្រែង​រួចទៅហើយ​៕


Tag:
 NOCC
  ស៊ី​ហ្គេម​
  កម្ពុជា​-​រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com