ព័ត៍មានសុខភាព
រឿង​ទាំង​១០​ដែល​នារី​គួរតែ​ធ្វើ​ក្រោយ​អាយុ​២០​ឆ្នាំ​រួច​
21, May 2016 , 12:00 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅពេលដែល​អ្នក​ឈានដល់​វ័យ​ក្រោយ​២០​ឆ្នាំ អ្នក​គួរតែ​ធ្វើ​រឿង​ទាំង​១០​នេះ​ដើម្បី​កែប្រែ​អនាគត​អ្នក​ឲ្យ​កាន់តែ​ភ្លឺស្វាង​ជាង​មុន​។ តើ​មាន​អ្វី​ខ្លះទៅ​?


​រៀន​ចេះ​ស្រឡាញ់​ខ្លួនឯង
​នៅពេលដែល​អ្នក​រឿង​ចេះ​ស្រឡាញ់​ខ្លួនឯង ទើប​អ្នក​អាច​សម្រេច​បំណងប្រាថ្នា​អ្នក​គ្រប់បែបយ៉ាង ព្រោះ​អ្នក​មិន​ខ្លាច​ភាពលំបាក ហើយ​សម្រុក​ទៅមុខ​ជានិច្ច​។ ម្យ៉ាងទៀត​នៅពេលដែល​អ្នក​ជួបនឹង​រឿង​លំបាក​ក៏​អ្នកចេះ​លួង​ខ្លួនឯង​ដែរ នោះ​អ្នកនឹង​អាច​រស់​នៅបាន​កាន់តែ​ល្អ​។​

​រឿង​ចេះ​តុបតែង​ខ្លួន​
​អ្នក​ត្រូវតែ​រឿង​ចេះ​តុបតែង​ខ្លួន ទើប​អ្នកដទៃ​អាច​មើលឃើញ​អ្នក ព្រោះ​នៅពេលដែល​គេ​ជួប​អ្នក​ដំបូង គេ​សង្កេត​ពី​រូបរាង​អ្នក​មុន មិនមែន​ចិត្ត​ទេ ដូចនេះ​អ្នក​ត្រូវតែមាន​រូបរាង​ស្អាត ហើយក៏​ត្រូវតែ​មានចិត្ត​ស្អាត​ដូចគ្នា ទើប​មាន​អ្នក​ស្រឡាញ់​អ្នក​ច្រើន​។​

​ត្រូវតែ​ហាត់ប្រាណ​
​ការហាត់​ប្រាណ​នេះ​គឺជា​ទង្វើ​ដែល​អាចជួយ​អ្នក​ឲ្យ​រក្សា​រូបរាង​ដ៏​ស្អា​តរបស់​អ្នក​បាន ថែមទាំង​អាចធ្វើ​ឲ្យ​អ្នកមាន​សុខ​ភាពល្អ​ទៀតផង​។​

​ត្រូវតែ​រៀនសូត្រ​
​ការរៀនសូត្រ​នេះ​បើ​និយាយ​ចំពោះ​មនុស្ស​ស្រី​គឺ​សំខាន់​ណាស់ ព្រោះ​វា​អាច​កែប្រែ​អនាគត​អ្នក​បាន ថែមទាំង​អាចធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្ងប់​ទៀតផង​។​
 
​រៀន​តន្ត្រី​
​ក្រៅពី​ការរៀនសូត្រ​មុខវិជ្ជា​ផ្សេងៗ អ្នក​ក៏​អាច​រៀន​រាំ រៀន​ហាត់​យូ​ហ្គា ឬ​រៀន​លេង​ឧបករណ៍​តន្ត្រី​មួយចំនួន ដើម្បី​ធ្វើ​ឲ្យ​ជីវិត​អ្នក​ពោរពេញ​ទៅដោយ​ភាពសប្បាយ​រីករាយ​បាន​។​

​ដើរ​កំសាន្ត​
​អ្នក​អាច​តែងតែ​ដើរ​កំសាន្ត​ទៅ​កន្លែង​ផ្សេងៗ​បាន មិនត្រូវ​នៅតែ​ក្នុងផ្ទះ ឬ​កន្លែងធ្វើការ​ឡើយ ព្រោះ​នៅពេលដែល​អ្នក​ដើរទៅ​ក្រៅ​ច្រើន អ្នកនឹង​អាច​មើលឃើញ​ពិភពលោក​ដ៏​ស្អាត ហើយ​វា​ក៏​អាច​ផ្តល់​កម្លាំងចិត្ត​ដល់​អ្នក​ដែរ​។​
 
​ជឿជាក់​ស្នេហា​
​ទោះបីជា​ស្នេហា​មិនមែន​ដូចជា​ក្នុង​រឿងនិទាន​ក៏ដោយ ក៏​អ្នក​អាច​សាកល្បង​ជឿជាក់​ដែរ ទោះបីជា​ចុងក្រោយ​អ្នក​អាច​ដើរ​ដល់​ផ្លូវបំបែក ប៉ុន្តែ​អ្នក​អាច​ទទួលបាន​បទពិសោធ​ន៍​ដ៏​ល្អ​មួយ នោះ​អ្នក​អាច​រៀនសូត្រ​តាម​បទពិសោធន៍​ទាំង​នោះបាន​។​
 
រៀន​ចេះ​គ្រប់គ្រង​លុយកាក់​
​អ្នក​ត្រូវតែ​រៀន​ចេះ​សន្សំ​ប្រាក់​ទុក ដោយ​មិនត្រូវ​ចាយ​ផ្តេសផ្តាស​ទេ ទើប​អ្នកមាន​លុយ​គ្រប់គ្រាន់​សម្រាប់​សម្រេច​បំណងប្រាថ្នា​របស់​អ្នក​បាន​។​
 
​មិន​ខ្លាច​បរាជ័យ​
​បើ​អ្នក​ចង់​ធ្វើ​រឿង​អ្វីមួយ អ្នក​មិនត្រូវ​ខ្លាច​នោះទេ អ្នក​ត្រូវតែ​ធ្វើ ទោះបីជា​បរាជ័យ​ក៏ដោយ ក៏​អ្នក​អាច​រៀនសូត្រ​ពី​កំហុស​ទាំងនោះ នោះ​អ្នកនឹង​អាច​កែប្រែ​កាន់តែ​ល្អ​ជាង​មុន​។​
 
​រាប់អាន​ជាមួយ​មិត្ត​ឆ្នើម​
​នៅពេលដែល​អ្នកមាន​មិត្តភក្តិ​ឆ្នើមៗ​មួយចំនួន នោះគេ​នឹង​អាចជួយ​អ្នក​បាន​នៅពេលដែល​អ្នកត្រូវការ​ជំនួយ​ពី​គេ​៕
 
​ផ្តល់​សិទ្ធិ​ដោយ​៖www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com