ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
អ្នក​ពិការភ្នែក​ធ្លាប់​ឭ​គេ​និយាយ​ពី​គោ ឬ​នារី​ស្អាត តែ​មិនដឹងថា នារី​ស្អាត​មាន​រាង​ដូចម្តេច​ទេ
22, May 2016 , 4:20 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ខុសពី​មនុស្ស​ភ្នែក​ភ្លឺ ដែល​អាច​មើលឃើញ​ធម្មជាតិ និង​អ្វីៗ​នៅ​ជុំវិញខ្លួន យុវជន មុត សុជាតិ មិនដែល​បានឃើញ​ពន្លឺព្រះអាទិត្យ និង​បរិស្ថាន​ជុំវិញខ្លួន​នោះទេ​។ ពេល សុជាតិ ចង់​ធ្វើដំណើរ​ទៅ​ទីណា​ម្តងៗ ទាល់​តែមាន​អ្នក​កាន់​ដៃ​ជូន​ដំណើរ​។ សុជាតិ មិនអាច​សម្គាល់ថា សត្វ​គោ សត្វ​ក្របី ឬ​ប្រុស​សង្ហា​ស្រី​ស្អាត មាន​រូបរាង​យ៉ាងដូចម្តេច​នោះទេ ពីព្រោះ គ្រាន់តែ​ចាប់កំណើត​មក​ភ្លាម សុជាតិ ត្រូវ​ពិការភ្នែក​បាត់ទៅហើយ​។



​មាន​ស្រុកកំណើត​នៅ​ភូមិ​ត្រពាំង​ផ្គាំ ឃុំ​បន្ទាយ​ព្រាល ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង សុជាតិ ត្រូវ​ឪពុកម្តាយ​ផ្ញើ​កាយ​នៅក្នុង​សាលា​កុមារ​ពិការភ្នែក និង​កុមា​រគ ថ្លង់ ភ្នំពេញ​ថ្មី និង​កំពុង​សិក្សា​ថ្នាក់​ទី​៩ នៅ​អនុវិទ្យាល័យ​សម្តេច ហ៊ុន សែន ភ្នំពេញ​ថ្មី​។ ក្រៅពី​សិក្សា​នៅ​សាលា​រដ្ឋ កូន​ទី​២​ក្នុងចំណោម​បងប្អូន​៣​នាក់​រូបនេះ កំពុងតែ​សិក្សា​ជំនាញ ប្រើប្រាស់​កុំព្យូទ័រ​ផងដែរ​។ ទោះបីជា​ខ្លួន​ស្ថិតក្នុង​ពិការភាព​ក៏ដោយ តែ​យុវជន​រូបនេះ មាន​មហិច្ឆតា​ចង់​ធ្វើជា​អ្នកសរសេរ​កម្មវិធី​កុំព្យូទ័រ ដើម្បី​បង្ក​ភាព​ងាយ​ស្រួយ​ដល់​អ្នក​ពិការ​ជំនាន់​ក្រោយ​ទៀត​។ 

​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង លោក រ៉ឹ​ម ភា​រី អ្នកយកព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​យុវជន មុត សុជាតិ ដូចតទៅ​៖ 



 

Tag:
 ជនពិការ​
 ​ មុត សុជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com