អត្ថបទពាណិជ្ជកម្ម
បេសកកម្ម​សប្បុរសធម៌​របស់​SPRY លើក​ទី​៤​ធ្វើដំណើរ​ឆ្ពោះទៅកាន់​សាលា​ដូង​
23, May 2016 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ថ្ងៃទី​២២​ខែឧសភា​ឆ្នាំ​២០១៦  នេះ SPRY ដែល​មកពី​ក្លឹប​សប្បុរស​ធ​ម៏​SPRY Sharing Charity club បានធ្វើ​ដំណើរ​ទស្សនៈកិច្ច​សប្បុរស​ធ​ម៏​ចែក​អំណោយ​ជា​សំភារៈ​សិក្សា​ទៅដល់​ប្អូនៗ​សិស្សានុសិស្ស​នៅ​សាលា​ដូង​ចំនួន​៦០​នាក់​។​

​យោងតាម​ការលើកឡើង​របស់​កញ្ញា ស្រេង​ឌី​រតនា ដែលជា​អគ្គនាយិកា​និង ស្ថាបនិក SPRY , បាន​និយាយថា ទស្សនៈ វិស័យ​របស់​SPRY គឺ​ធ្វើ​សកម្មភាព សប្បុរស​ធ​ម៏​ជួយ​សង្គម ពិសេស​កុមារ​និង មនុស្ស​ចាស់ លើសពីនេះ​ទៀត SPRY នឹងមាន​គំរោង​ជួយ​ទាក់ទង​និង​បញ្ហា​បរិស្ថាន ផងដែរ​។​


​រាល់ថ្ងៃនេះ SPRY មាន​សមាជិក​ពេញសិទ្ធិ​ចំនួន​៦០ នាក់ និង សមាជិក​បណ្តោះអាសន្ន​ចំនួន​ជាង​៥០​នាក់​ទៀត ហើយ កញ្ញា បាន​បន្តទៀតថា សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​សប្បុរសជន​ទាំងអស់​ដែល​បាន​គាំទ្រ​SPRY កន្លងមក​និង​ជួយ​ឧ​ប​ត្ត​ម្ភ​ដល់​SPRY ។ SPRY ប្តេជ្ញាចិត្ត​និង​បន្តសកម្មភាព​សប្បុរស​ធ​ម៏​ជួយ​សង្គម ពិសេស​កុមារ​និង​ចាស់ជរា​បន្តទៅទៀត​។​

​គួរបញ្ជាក់​ផង​ដែលថា​នេះ​មិនមែនជា​កម្មវិធី​សប្បុរស​ធ​ម៏​លើក​ទី​១ របស់​SPRY ទេ , SPRY ធ្លាប់ធ្វើ​កម្មវិធី​សប្បុរស​ធ​ម៏​ជាច្រើន​។​


( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com