ជាតិ
រដ្ឋាភិបាល​កំណត់​ថ្ងៃ​បោះឆ្នោត ឃុំ សង្កាត់​
24, May 2016 , 11:19 am        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​បានកំណត់​យក​ថ្ងៃទី​៤ មិថុនា ជា​ថ្ងៃ​បរិច្ឆេទ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី​៤ នេះ​។ នេះ​បើតាម​លិខិត​សម្រេច ដែល​ចុះហត្ថលេខា ដោយ​សម្ដេច ហ៊ុន សែន នៅ​ថ្ងៃទី​២៤ ឧសភា​។​


 
​លិខិត​បន្តថា រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង និង​ប្រធាន​ស្ថាប័ន​ដែល​ពាក់ព័ន្ធ ត្រូវអនុវត្ត​ន៍​សេចក្ដីសម្រេច​នេះ ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​របស់ គ​.​ជ​.​ប ធ្លាប់​បញ្ជាក់ថា រហូតមកដល់​ពេលនេះ គ​.​ជ​.​ប មិនទាន់​ចេញ​សេចក្តីជូនដំណឹង​ជា​ផ្លូវការ ដើម្បី​កំណត់​ពី​កាល​បរិច្ឆេទ​ នៃ​ការចុះឈ្មោះ​បោះឆ្នោតនោះទេ ដោ​យគ​.​ជ​.​ប កំពុងតែ​រង់ចាំ​ពេលនេះ គឺ​ឧបករណ៍​បច្ចេកទេស ដែលជា​ជំនួយ​របស់​សហភាព​អឺរ៉ុប​ប៉ុណ្ណោះ​។ តែ​ លោក ហ៊ាន​ សន្និដ្ឋាន​ទុក​មុន​ថា គ​.​ជ​.​ប អាច​នឹង​រៀបចំ​ដំណើរការ​នៃ​ចុះឈ្មោះ​បោះឆ្នោត នៅ​ខែ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៦ ហើយគ​.​ជ​.​ប ក៏បាន​ត្រៀម​ថវិកា​ចំនួន​២៣​លាន​ដុល្លារ​ផងដែរ ដើម្បី​ចាយវាយ​ក្នុង​អំ​ឡុង​ពេល​នៃ​ការចុះឈ្មោះ​បោះឆ្នោត​។​

​អ្នកនាំពាក្យ​រូបនេះ អះអាងថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នឹង​អាច​រៀប​ចំការ​ដំណើរការ​បោះឆ្នោត​ឲ្យ​ទាន់ពេលវេលា​៕

© រក្សាសិទ្ធិដោយ thmeythmey.com