ពីនេះ ពីនោះ
កម្រិត​កម្មវិធី​អប់រំ​ទាំង​ប្រាំមួយ នៅក្នុង​ប្រព័ន្ធ​អប់រំ​របស់​ប្លា​តុង​
22, Nov 2020 , 9:29 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ទស្សនវិទូ លោក ប្លា​តុង មិន​ត្រឹមតែ​ជា​ទស្សនវិទូ ដែលមាន​ទ្រឹស្ដី​ល្បីល្បាញ​ខាង​ផ្នែក​នយោបាយ ការគ្រប់គ្រង​បុរី  ទ្រឹស្ដី​វិចារណញ្ញាណ​និយម គុណធម៌ ប៉ុណ្ណោះ​ទេ លោក​ក៏​ជា​អ្នក​គិត​ទស្សនវិជ្ជា ទៅលើ​វិស័យ​កសាង​ធនធានមនុស្ស​ផងដែរ​។ លោក​ប្លា​តុង ក៏​ជា​គរុ​វិទូ​មួយរូប​បាន​បែង​កម្មវិធីសិក្សា​ជា​ប្រាំមួយ​ដំណាក់កាល នៅក្នុង​ទ្រឹស្ដី​ប្រព័ន្ធ​អប់រំ​របស់លោក​។



តើ​កម្រិត​កម្មវិធី​អប់រំ​ទាំងនោះ​មាន​អ្វីខ្លះ​?


១/. កម្រិត​អាយុ ពី​សូន្យ​ឆ្នាំ ទៅ ៧​ឆ្នាំ ត្រូវ​សិក្សា​ទាក់ទង​កាយសិក្សា សីលធម៌ និង​សាសនា​។ កម្រិតសិក្សា​នេះ​គឺ​ស្ថិតនៅក្នុង​កម្រិត​ចំណេះដឹង​មួយ​ដែលមាន​លក្ខណៈ​ត្រឹម​វណ្ណៈ​សិប្បករ​នៅឡើយ​។​

២/. កម្រិត​អាយុ ពី ៧​ឆ្នាំ ទៅ​១៦​ឆ្នាំ ត្រូវ​រៀបចំ​កម្មវិធី​អប់រំ​ផ្នែក​អក្ស​សាស្ត្រ តន្ត្រី និង​អត្តពលកម្ម​។ សម្រាប់​អ្នក​បាន​សិក្សា​កម្រិត​កម្មវិធី​អប់រំ​នេះ បានត្រឹមតែ​ជាវ​ណ្ណៈ​សិប្បករ​តែប៉ុណ្ណោះ​។ ពីព្រោះថា អ្នក​ដែល​បញ្ចប់​ការអប់រំ​កម្រិត​នេះ​គឺ​សមត្ថភាព​នៅមានកម្រិត​នៅឡើយ​។​

៣/. កម្រិត​អាយុ​ពី ១៦​ឆ្នាំ ទៅ​២០​ត្រូវ​រៀបចំ​កម្មវិធី​អប់រំ​ផ្នែក​ការហ្វឹកហាត់​វិជ្ជា​ចម្បាំង​។ អ្នក​ដែល​បានបញ្ចប់​កម្រិត​កម្មវិធី​អប់រំ​នេះ អាច​ឡើងដល់​វណ្ណៈ​ចម្បាំង​។​

៤/. កម្រិត​អាយុ​ពី​២០ ទៅ​៣០​ឆ្នាំ ត្រូវ​រៀបចំ​កម្មវិធី​អប់រំ​ផ្នែក វិទ្យាសាស្ត្រ ។ អ្នក​ដែល​បានបញ្ចប់​កម្រិត​កម្មវិធី​អប់រំ​នេះ អាច​ឈានដល់​វណ្ណៈ​ទស្សនវិជ្ជា​។​

៥/. កម្រិត​អាយុ​៣០​ឆ្នាំទៅ​៣៥​ឆ្នាំ ត្រូវ​រៀបចំ​កម្មវិធីសិក្សា​ផ្នែក​ទស្សនវិជ្ជា​។ អ្នក​ដែល​បានបញ្ចប​កម្រិត​កម្មវិធី​អប់រំ​នេះ និង​ក្លាយជា​វណ្ណៈ​ទស្សនវិជ្ជា​។​

៦/. កម្រិត​អាយុ​ពី​៣៥​ឆ្នាំ ទៅ ៥០​ឆ្នាំ ត្រូវ​រៀបចំ​កម្មវិធី​អប់រំ​ផ្នែក ទស្សនវិជ្ជា និង​សេវាសាធារណៈ​។ កម្រិត​អប់រំ​នេះ គឺជា​កម្រិត​កម្មវិធី​អប់រំ​ចុងក្រោយ​របស់​ប្លា​តុង​។ យ៉ាងណាមិញ អ្នក​ដែល​អាច​បាន​សិក្សា​រហូតដល់​កម្រិត​នេះ ប្លា​តុង​ចាត់ទុកថា ជា​កម្រិត​វណ្ណៈ​អ្នកដឹកនាំ​៕

ដកស្រង់ពីសៀវភៅ៖ ទស្សនវិជ្ជាអប់រំ ដែលរៀបរៀងដោយលោក ង៉ែត សារឿន

© រក្សាសិទ្ធិដោយ thmeythmey.com