ពីនេះ ពីនោះ
ផ្លូវ​ក្រាស់​ស៊ី​ស្តើង ផ្លូវ​ស្តើង​ស៊ី​ក្រាស់​
26, May 2016 , 11:39 am        
រូបភាព
ដោយ: ថ្មីៗ
​កំណាព្យ​បទ មេ​បួន​



-​ចាក់​ក្រាស់​ស៊ី​ស្តើង​      ​    ​ចាក់​ស្តើង​ស៊ី​ក្រាស់​
​គេ​ថា​ច្រើនណាស់​        ​    ​រឿង​ធ្វើ​ផ្លូវថ្នល់​។​

-​ធ្វើ​រួច​មួយឆ្នាំ​    ​        ​     ​ផ្លូវ​ខូច​បែក​វ៉​ល់​
​មន្ត្រី​មិន​ខ្វល់​    ​    ​          ​លើក​គម្រោង​ថ្មី​។​

-​ឃើញ​ផ្លូវ​ធ្វើ​ជាប់​    ​       ​សល់​ទ្រព្យ​មន្ត្រី​
​ផ្ទះ​ឡាន​ពីរ​បី​    ​    ​         ​ដី​សល់​រាប់​ភ្លេច​។​

-​រាំង​ប្រាំង​ដី​ហុយ​    ​       ​ភ្លៀង​ទឹកស្អុយ​លិច​
​ចាក់​ក្រាស់​សល់​តិច​    ​    ​ធ្វើ​មេច​លុយ​សល់​?

-​មានតែ​ចាក់​ស្តើង​       ​    ​គ្រប់​គម្រោង​ថ្នល់​
​មិន​ជាប់​មិន​ខ្វល់​    ​         ​លុយ​សល់​ចែកគ្នា​៕​    ​    ​


Tag:
 កំណាព្យ
© រក្សាសិទ្ធិដោយ thmeythmey.com