ពីនេះ ពីនោះ
តើពាក្យ «លោកន្តរនរក» មានន័យដូចម្ដេច?
× នៅក្នុងវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បានកំណត់អត្ថន័យនៃពាក្យ « លោកន្តរនរក »ដូចខាងក្រោម៖
ពាក្យ«លោកន្តរនរក» មានថ្នាក់ពាក្យជា(ន.) មានន័យថា រណ្ដៅនៅក្នុងចន្លោះនៃលោក ជាឈញមោះរណ្ដៅនរក ដែលសត្វជាបុថុជ្ជនប្រភេទខ្លះប្រកាន់ឧច្ឆេទទិដ្ឋិ ជឿស៊ប់ថាគ្មានបុណ្យគ្មានបាបសួគ៌នរក អ្វីទេ សត្វស្លាប់ទៅក៏សូន្យឈឹងឥតមានជាតិកំណើតតទៅទៀតឡើយ, នរកនេះកើតមានព្រោះលទ្ធិនោះឯង។ នៅក្នុងលទ្ធិពុទ្ធនិយមថា សត្វបុថុជ្ជនណាដែលប្រកាន់ជឿថាស្លាប់ទៅសូន្យឥតមានជាតិកំណើតរទៅទៀតទេ, បុថុជ្ជននោះ កាលបើស្លាប់ក៏តែងតែកើតក្នុងលោកន្តរនរក ភ្លើងប្រល័យកប្បក៏ពុំឆេះរំលាយនរកនោះឡើយ។
ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
© រក្សាសិទ្ធិដោយ thmeythmey.com