ជាតិ
ក្នុង​មួយឆ្នាំ​ភរិយា​លោក ម៉ុង ឫទ្ធី ធ្វើ​ប្រហុក​១៥​តោន​ទុក​ហូប និង​ចែក​កម្មករ​
27, May 2016 , 8:27 am        
រូបភាព
​ខេត្ត​ព្រះសីហនុ​៖ នៅ​ជិត​កំពង់ផែ ម៉ុង ឫទ្ធី គេ​នឹង​ចាប់អារម្មណ៍​ផ្ទះថ្ម រាង​សាមញ្ញ​មួយ​ខ្នង​។ ទីនោះ គឺជា​គេហដ្ឋាន​របស់លោក ម៉ុង ឫទ្ធី​។ ខាងក្រោយ​ផ្ទះថ្ម​នោះ គឺមាន​ផ្ទះមួយ​ខ្នង​ទៀត ដែលជា​ផ្ទះបាយ និង​កន្លែង​សម្រាប់​ទទួលភ្ញៀវ​។ នៅក្បែរ​នោះដែរ គេ​នឹង​បានឃើញ​ផ្ទះ​ប្រហុក របស់​ភរិយា​លោក ម៉ុង ឫទ្ធី​។



​ក្នុង​បន្ទប់​ប្រហុក គឺ​ឃើញ​ថូ​ប្រហុក​ម៉ត់​ជាច្រើន​ថូ ដាក់​តម្រៀប​នៅលើ​ធ្នើរ​។ ថូ​ទាំងនោះ មាន​ដាក់ឈ្មោះ​ប្រភេទ​សត្វ​ត្រី ដែល​គេ​យកមក​ធ្វើ​ប្រហុក មាន​ត្រី​ក្អែក​ជាដើម​។ នៅ​កៀន​ម្ខាង គឺជា​ធុង​ធំៗ ដែល​ទុកដាក់​ប្រហុក រួម​និង​ទឹកប្រហុក​។​

​តាម​ការរៀប​រាប់រប​ស់​ភរិយា​លោក ម៉ុង ឫទ្ធី អ្នកស្រី​ចាប់​ផ្តើមធ្វើ​ប្រហុក​តាំងពី​ឆ្នាំ​២០០២​មក ហើយ​ក្នុង​មួយឆ្នាំៗ អ្នកស្រី​ធ្វើ​ប្រហុក​ចំនួន ៣​ដង ដែល​សរុប​ទាំងអស់ ប្រហែល ១៥​តោន​។ ប្រហុក​ទាំងនោះ មិនបាន​ធ្វើ​លក់​នោះទេ គឺ​ភរិយា​លោក ម៉ុង ឫទ្ធី ទុក​ហូប​ប្រចាំឆ្នាំ ធ្វើ​ម្ហូប​សម្រាប់​ទទួលភ្ញៀវ និង​ខ្លះ​ចែក​ឲ្យ​បងប្អូន អ្នក​ស្គាល់ រួម​និង​កម្មករ​ក្នុង​ក្រុមហ៊ុន​ជាដើម​។​ល​។​

​ក្នុង​បទ​សម្ភាស​ខ្លី​ជាមួយ​សារព័ត៌មាន​ថ្មីៗ រៀងរាល់ឆ្នាំ​ភរិយា​លោក ម៉ុង ឫទ្ធី បាន​ឡើងទៅ​ទិញ​ត្រី​នៅ​ខេត្តកំពង់ឆ្នាំង ដែលមាន​ដូចជា​ត្រី ក្អែក និង​ត្រី​រាល​ជាដើម​។​ល​។ ភរិយា​លោក ម៉ុង ឫទ្ធី បាន​ប្រាប់​ពី​រូបមន្ត​ដែល​ធ្វើ​ឲ្យ​ប្រហុក​មាន​រសជាតិ​ឆ្ងាញ់ និង​ទុក​បានយូរ រហូតដល់​១០​ឆ្នាំ​៕

​សូម​ស្តាប់​សំឡេង​ភរិយា​លោក ម៉ុង ឫទ្ធី ជុំវិញ​ការធ្វើ​ប្រហុក​ដូចតទៅ​









Tag:
 ម៉ុង ឫទ្ធី
© រក្សាសិទ្ធិដោយ thmeythmey.com