ពីនេះ ពីនោះ
ទាព្រៃ​ស្លា​បស​
28, May 2016 , 9:39 am        
រូបភាព
ដោយ: ថ្មីៗ
​ទាព្រៃ​ស្លា​បស ចំពោះ​បក្សី​ឈ្មោល​មាន​មាឌធំ ដងខ្លួន​ជាទូទៅ​ពណ៌​ត្នោត​ចាស់ ក្បាល និង​ក​ពណ៌​សលាយ​ខ្មៅ​ពព្លាក់​ចំពុះ​លឿង​ជាំ​។ ក្នុង​សភាព​ហើយ​គែម​ស្លាប​លើ​ពណ៌​ស​ឆ្លុះ​។ ចំណែក​បក្សី​ញី​វិញ មាន​មាឌតូច​ជាង​ឈ្មោល និង​មាន​ពណ៌​ស្រដៀង​ឈ្មោល​ដែរ​។ បក្សី​នេះ​ជាទូទៅ​រស់នៅ​តាម​បឹង អូរ ក្នុងព្រៃ​ស្រោង ព្រៃ​ជាំ ជាពិសេស​តំបន់​ភាគ​ខាងជើង​ប្រទេស​។ រីឯ​រដូវ​បន្ត​ពូជ​វិញ គឺ​ចាប់ពី​ខែមីនា ដល់ក​ញ្ញា​។​



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com