ពីនេះ ពីនោះ
រៀន​ឲ្យ​ចំ កុំ​បន្លំ​លេង​!
28, May 2016 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ដោយ ប៉ាកកា​ខ្មៅ​
​កំណាព្យ​បទ ផ្កាឈូក​រីក​



-​នៅ​សិក្សា​    ​    ​ត្រូវ​ស្រវា​    ​    ​សព្វ​វិជ្ជា​
​នៅ​សិក្សា​    ​    ​កុំ​នាំគ្នា​    ​    ​ដើរ​ប៉ោឡែ​
​នៅ​សិក្សា​    ​    ​ត្រូវ​គិតថា​    ​    ​ចាយលុយ​ម៉ែ​
​នៅ​សិក្សា​    ​    ​សិស្ស​ក្រុង​ស្រែ​    ​ត្រូវតែ​ខំ​។​

-​ស្តាយ​វេលា​    ​    ​កុំ​នាំគ្នា​    ​    ​ប្រឹង​ហ្វេ​ស​ប៊ុ​ក​
​ស្តាយ​វេលា​    ​    ​គ្រា​ម៉ែ​ពុក​    ​    ​ប្រឹង​សន្សំ​
​ស្តាយ​វេលា​    ​    ​បើ​នៅ​រៀន​    ​    ​រៀន​ឲ្យ​ចំ​
​ស្តាយ​វេលា​    ​    ​កុំ​បន្លំ​    ​    ​    ​ខំ​ទាន់​ក្មេង​។​

-​សេពគប់​មិត្ត​    ​    ​គិត​ឲ្យ​ច្បាស់​    ​    ​ក្រែង​ប៉ះពាល​
​សេបគប់​មិត្ត​    ​    ​ក្រែង​គេ​ដៀល​    ​ប៉ះ​អ្នកលេង​
​សេពគប់​មិត្ត​    ​    ​ត្រូវ​មើលចិត្ត​    ​    ​កុំ​វង្វេង​
​សេពគប់​មិត្ត​    ​    ​គិត​យល់​ឈ្វេង​    ​ក្រែង​ជូ​ប​គ្រោះ​៕


Tag:
 កំណាព្យ
© រក្សាសិទ្ធិដោយ thmeythmey.com