ព័ត៍មានសុខភាព
​សុខភាព៖ គេង​បាន​គ្រប់ ទើប​មាន​សុខភាព ហើយ​ជីវិត​ជោគជ័យ​
03, Apr 2021 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​គេង គឺជា​សកម្មភាព​មួយ ដែល​អ្នក​មិនអាច​អត់​បាន ហើយ​អ្នក​ត្រូវធ្វើ​វា ឲ្យ​បាន​ទៀងទាត់ និង​គ្រប់គ្រាន់​។ តើ​អ្នក​រីករាយ​ទេ ពេល​អ្នក​គេង​? តើ​អ្នក​គេង​លក់ បាន​ស្កប់ស្កល់​ដែរ​ទេ​? តើ​អ្នកមាន​សុបិន​ច្រើន​ទេ​? តើ​អ្នក​ចូល​គេង​នៅ​ម៉ោង​ប៉ុន្មាន ហើយ​ទៀងទាត់ ឬ​អត់​? ចុះ​អ្នក​គេង​បាន​ប៉ុន្មាន​ម៉ោង​ដែរ​? អ្នក​ភ្ញាក់​ពី​គេង នៅ​ម៉ោង​ប៉ុន្មាន​? តើ​អ្នក​អស់កម្លាំង​ទេ​? តើ​អ្នកមាន​លួច​គេង​ថ្ងៃ​ដែរ​ទេ​?



​ពេល​អ្នក​គេង រាងកាយ និង​ខួរក្បាល​របស់​អ្នក នឹង​ស្តារ​ថាមពល​ឡើងវិញ​។ ប្រសិនបើ​អ្នក គេង​មិនបាន​គ្រប់គ្រាន់​ទេ រាងកាយ​របស់​អ្នក មិនអាច​ត្រឡប់មក​ភាព​ដើម ហើយ​អារម្មណ៍​អ្នក​ក៏​មិនល្អ ទៅតាម​នោះ​ផងដែរ​។​

​ជាធម្មតា មនុស្ស​ម្នាក់​ត្រូវការ​គេង​ពី ៧,៥ ម៉ោង ទៅ ៩ ម៉ោង​ក្នុង​មួយ​យប់​។ បើ​អ្នក​គេង​បាន​អឺ​ចឹ​ង មានន័យថា រាងកាយ​នឹង​ទទួលបាន​ថាមពល​មកវិញ ខួរក្បាល​នឹង​ស្រឡះ​ល្អ ហើយ​អារម្មណ៍​អ្នកនឹង​ស្រស់ស្រាយ ក្រោយពេល​ភ្ញាក់​ពី​គេង​។ ព្រម​ជាមួយគ្នានេះ សុខភាព និង​ការងារ​ប្រចាំថ្ងៃ​របស់​អ្នក ក៏​ល្អ​ទៅតាម​នោះដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com