ព័ត៍មានសុខភាព
សាក​វិធី​នេះ​មើល​! គេ​ថា អាចជួយ​ឲ្យ​កូន​ឆ្លាត​ណាស់​
19, Jul 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​នៅ​ចងចាំ ស្នាមញញឹម​របស់​ឪពុកម្តាយ​អ្នក ពេល​បង្ហាញ​កិច្ច​សាលា ដែល​អ្នក​ធ្វើបាន​ពិន្ទុ ១០ ដែរឬទេ​? វា​ពិតជា​អស្ចារ្យ​ណាស់ តើ​មែន​ទេ​? អឺ​ចឹ​ង តើ​អ្នក​ចង់​ញញឹម​បែបនេះ ពេល​កូន​ចូលរៀន​ដែរឬទេ​? ហើយ​តើ​ធ្វើ​ម៉េច​ទៅ ទើប​អាច​ឲ្យ​កូន​ឆ្លាត​វៃ​បាន​ទៅ​?



​ជាការ​ពិត ឪពុកម្តាយ​គ្រប់រូប ប្រាថ្នា​ចង់បាន​កូន ដែលមាន​សុខភាព​ល្អ ប្រាជ្ញា​ឆ្លាត​វៃ ហើយ​មាន​សម្រស់​ស្រស់ស្អាត​។ ពួកគេ​ខិតខំ​ធ្វើ​រឿង​គ្រប់បែបយ៉ាង ដើម្បី​អនាគត​កូន ចាប់តាំងពី​មិនទាន់​ពរ​ពោះ រហូតដល់​កើត ហើយ​ចម្រើន​វ័យ​ត​ទៅមុខទៀត​។​

​ការអប់រំ​កូន​បានល្អ ការ​រាំ​កំសាន្ត ការហាត់​ប្រាណ និង​តន្ត្រី អាច​បណ្តុះ​ជំនាញ និង​ភាព​ឆ្លាត​វៃ​របស់គេ​បាន ប៉ុន្តែ តើ​អ្នកដឹង​ទេ​ថា អ្នក​អាចជួយ​ឲ្យ​គេ​ឆ្លាត តាំងពី​នៅក្នុង​ផ្ទៃ​មក​ម្លេះ ពីព្រោះ ខួរក្បាល​របស់គេ ចាប់ផ្តើម​លូតលាស់ ពេល​នៅក្នុង​ពោះ​ម្តាយ​។​

​ការ​ញ៉ាំ​ចំណីអាហារ ដែលមាន​ជីវជាតិ និង​វីតាមីន​គ្រប់គ្រាន់ ពិតជា​អាច​បង្កើន​សមត្ថភាព និង​ភាព​ឆ្លាត​វៃ​របស់គេ​បាន ជាពិសេស អំឡុងពេល​មាន​ផ្ទៃពោះ​។​
​ការសិក្សា​បានបង្ហាញ​ថា ការ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន អាចជួយ​ដល់​ខួរក្បាល​របស់​កូន​ក្នុង​ផ្ទៃ ដូច្នេះ អ្នក​គួរតែ​ញ៉ាំ​បន្លែ និង​ផ្លែឈើ យ៉ាងហោចណាស់ ៦ មុខ​រាល់ថ្ងៃ ដើម្បី​កូន​ឆ្លាត និង​មាន​កម្រិត​បញ្ញា (IQ) ខ្ពស់​។​

​ការហាត់​ប្រាណ និង​កត្តា​ផ្លូវចិត្ត ក៏មាន​ទំនាក់ទំនង នឹង​ភាព​ឆ្លាត​វៃ​នេះ​ផងដែរ​។ ដូច្នេះ ចូរ​ធ្វើយ៉ាងណា កុំ​ឲ្យ​មាន​ស្ត្រេ​ស ពេល​អ្នក​កំពុង​ពរ​ពោះ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com