ពីនេះ ពីនោះ
៦ ចំណុច ដែល​ធ្វើ​មនុស្ស​ស្រី បាក់ចិត្ត​លើ​អ្នក ១០០ ភាគរយ​តែម្តង​
29, May 2016 , 3:02 pm        
រូបភាព
ដោយ: ថ្មីៗ
១. ចម្អិន​អាហារ​ឲ្យ​នាង​


​ចូរ​ធ្វើ​ឲ្យ​នាង​ភ្ញាក់ផ្អើល តាមរយៈ​ការ​ចម្អិន​អាហារ ដ៏​ពិសេស​សម្រាប់​នាង​។ អ្នក​មិនចាំបាច់​ទៅ​រៀន​ធ្វើ​ម្ហូប ឬ​ធ្វើ​ម្ហូប​ណា​ប្លែកៗ​នោះ ត្រឹមតែ​ពង​ទា​ចៀន ក៏​ធ្វើ​ឲ្យ​នាង​សប្បាយចិត្ត​ដែរ​។​

២. ជូន​ផ្កា​
​ការជូន​បាច់ផ្កា ក្នុង​ថ្ងៃ​ធម្មតា នឹងធ្វើ​ឲ្យ​នាង​យល់ថា នាង​ជាម​នុស្ស​ពិសេស សម្រាប់​អ្នកជា​និច្ច​។​

៣. ធ្វើ​ឲ្យ​នាង​សើច​
​មនុស្ស​ស្រី​ចូលចិត្ត​ភាពសប្បាយ​រីករាយ ដូច្នេះ ចូរ​ធ្វើ​ឲ្យ​នាង​សើច រាល់ពេល​ដែល​ឃើញ​មុខ​អ្នក​។​

៤. ជួយ​ការងារ​ផ្ទះ​
​ការងារ​ផ្ទះ ជាការ​ងារ​របស់​មនុស្ស​ស្រី ប៉ុន្តែ បើ​អ្នក​អាចធ្វើ​ជំនួស​នាង​ខ្លះ នោះ​អ្នកនឹង​ក្លាយជា ស្វាមី​ដ៏​ល្អឥតខ្ចោះ ជាមិនខាន​ឡើយ​។​

៥. នាំ​នាង​ដើរលេង ឬ​ទិញ​អីវ៉ាន់​
​ការសម្រាកលំហែរ ការមើល​កុន និង​ការដើរ​ផ្សារ ពិតជា​ចំណង់​ចំណូលចិត្ត របស់​មនុស្ស​ស្រី​ហើយ ដូច្នេះ ចូរ​កំដរ​នាង​ផង​ទៅ​។​

៦. ថើប​នាង​
​ការ​ថើប​គ្នា​រាល់ថ្ងៃ ជាពិសេស មុនពេល​ចេញទៅ​ធ្វើការ ពិតជា​នាំ​សំណាង និង​ការចាប់ផ្តើម​ថ្ងៃ​ថ្មី ដ៏​ល្អ​បំផុត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com