ពីនេះ ពីនោះ
តើ​ពាក្យ «​អធិការ​» មានន័យ​ដូចម្ដេច​?
31, May 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត បានកំណត់​អត្ថន័យ​នៃ​ពាក្យ « អធិការ »​ដូចខាងក្រោម​៖



​ពាក្យ​«​អធិការ​» មាន​ថ្នាក់​ពាក្យ​ជា​(​ន​.)(​សំ​.)(​បា​.) មានន័យថា ការបំពេញ​កុសល​ដ៏​ក្រៃលែង​(​មហា​បរិច្ចាគ​), អំណាច សិទ្ធិ ឬ​សិទ្ធិ​ភាព ការគ្រប់គ្រង ការបង្គាប់បញ្ជា បញ្ជាការ មុខការ មុខក្រសួង ទី​ធ្វើ​រាជការ ភារៈ ច្បាប់ ច្បាប់​បញ្ញត្ត ចំពូក​សេចក្ដី ដំណើរ​សេចក្ដី​។ អ្នកគ្រប់គ្រង អ្នកត្រួតត្រា អ្នកទទួលការ​ខុសត្រូវ ដូចជា អធិការ​សាលា​បថ​មសិ​ក្សា អធិការ​ក្រុម​នគរបាលជាតិ​។​ល​។ ចំពោះ​ខ្មែរ​ច្រើន​ប្រើពាក្យ​នេះ​ចំពោះ​ការហៅ​បព្វជិត​ដែល​បានទទួល​សញ្ញាបត្រ តាំង​ជា​អធិបតី​គ្នុង​វត្ត​មួយៗ​។ ឧទាហរណ៍ លោក​អធិការ ឬ​ចៅអធិការ​(​លោក​មេវត្ត​)​។

 ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com