ពីនេះ ពីនោះ
តើពាក្យ «វិសមានចិត្ត» មានន័យដូចម្ដេច?
× នៅក្នុងវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បានកំណត់អត្ថន័យនៃពាក្យ « វិសមានចិត្ត »ដូចខាងក្រោម៖
ពាក្យ«វិសមានចិត្ត» មានថ្នាក់ពាក្យជា(ន.) (បា.) មានន័យថា ចិត្តមិនស្មោះស្មើ ចិត្តប្រកបដោយសេចក្ដីរង្កៀស អធ្យាស្រ័យមិនត្រូវគ្នា សេចក្ដីមួម៉ៅក្ដៅក្រហាយ។ ឧទាហរណ៍ ការនៅរួមជាមួយគ្នានឹងបុគ្គលដែលប្រកបដោយវិសមានចិត្តរមែង នាំឲ្យមានសេចក្ដីលំបាកជានិច្ច។
ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
© រក្សាសិទ្ធិដោយ thmeythmey.com