ព័ត៍មានសុខភាព
សុខភាព៖ តើ​អាហារ​អ្វីដែល​រារាំង​ការ​លូត​កម្ពស់​របស់​កូន​?
02, Jun 2016 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​នៅពេលដែល​កូន​ញ៉ាំ​អាហារ​ដែល​ត្រូវ គេ​នឹង​លូត​កម្ពស់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ តែបើ​គេ​បរិភោគ​ខុស នោះគេ​នឹងមិន​អាច​ខ្ពស់​បានឡើយ ដោយសារតែ​អាហារ​ទាំង​នោះបាន​បង្អាក់​មិន​ឲ្យ​កូន​លូត​កម្ពស់​បានសម្រេច​។ ដូចនេះ​តើ​មាន​អាហារ​អ្វីខ្លះ​ដែល​អ្នក​មិនគួរ​ឲ្យ​កូន​ញ៉ាំ​នោះ​?

 
​ភេសជ្ជៈ​ដែលមាន​ហ្គែ​ស​
​នៅពេលដែល​កូន​ញ៉ាំ​ភេសជ្ជៈ​ដែលមាន​ហ្គែ​ស​កាន់តែច្រើន នោះ​កាលស្យូម​ដែលមាន​ក្នុង​រាងកាយ​របស់​កូន​នឹង​កាន់តែ​បាត់បង់​ច្រើន យូរ​ទៅ​កូន​នឹងមាន​កម្ពស់​ទាប​ជាមិនខាន​ឡើយ​។​
 
​ស្ករ​គ្រាប់​ផ្សេងៗ​
​នៅពេលដែល​កូន​ញ៉ាំ​ស្ករ​ផ្សេងៗ​ច្រើន វា​អាចធ្វើ​ឲ្យ​អាស៊ីត​ខ្លាញ់​កក​ជាប់​នៅក្នុង​រាងកាយ ដែល​អាចធ្វើ​ឲ្យ​គេ​ទាប​បាន​។​
 
​អាហារ​បំពង​
​អាហារ​បំពង កំប៉ុង និង​អាហារ​ដែល​ផ្អាប់ សូមអ្នក​កុំ​យក​ឲ្យ​កូន​ញ៉ាំ​ឲ្យ​សោះ​បើ​អ្នក​ចង់​ឲ្យ​គេ​មាន​កម្ពស់​ដែល​ខ្ពស់ ព្រោះ​នៅក្នុង​អាហារ​ទាំងនោះ​សុទ្ធ​តែមាន​សារធាតុ​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​កូន​ជាខ្លាំង​៕
 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh 

© រក្សាសិទ្ធិដោយ thmeythmey.com