ពីនេះ ពីនោះ
តើ​ពាក្យ «​លោកិយ និង លោកីយ៍​» មានន័យ​ដូចគ្នា ឬ​ខុសគ្នា​?
02, Jun 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត បានកំណត់​អត្ថន័យ​នៃ​ពាក្យ « លោកិយ និង លោកីយ៍ »​គឺមាន​អត្ថន័យ​ដូចគ្នា​។​



​ពាក្យ​«​លោកិយ​» មាន​ថ្នាក់​ពាក្យ​ជា​(​គុ​.)(​បា​.), (​សំ​.) មានន័យថា ដែលមាន​ក្នុង​លោក​, ដែល​ជាប់ទាក់ទង​ដោយ​លោក​, សម្រាប់​លោក​។ ពាក្យ​នេះ​គេ​តែង​សរសេរ​ដោយមាន​បន្ថែម​ចុង ដូចជា លោកិយចិត្ត មានន័យថា ចិត្ត​របស់​លោកិយសត្វ​។ លោកិយជន ជន​ដែលមាន​ក្នុង​លោក​។ លោកិយទ្រព្យ ទ្រព្យ​សម្រាប់​លោកិយជន​។  លោកិយ​ធម៌ ធម៌​សម្រាប់​លោកិយសត្វ​ធម្មតា ឬ​សណ្ដាប់ធ្នាប់​របស់​លោកិយ​សត្វ​។ លោកិយសត្ត សត្វ​ដែលមាន​ក្នុង​លោក​។  លោកិយសទ្ធា ជំនឿ​របស់​លោកិយជន​, ការជឿ​កម្មផល​របស់​លោកិយជន  ជាដើម​។

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com