អត្ថបទពាណិជ្ជកម្ម
សាម​សុង Galaxy S7 edge Pink Gold កំពុង​តែមាន​ភាព​ទាក់ទាញ​ខ្លាំង​នៅ​កម្ពុជា​
02, Jun 2016 , 10:50 am        
រូបភាព
ដោយ: ថ្មីៗ
​អ្នកគាំទ្រ​ទូរ​សព្ទ​ដៃ​ម៉ាក​សាម​សុង​ជាច្រើន​នាក់​បានមក​ទិញ​ទូរ​សព្ទ​សាម​សុង​Galaxy S7 edge Pink Gold ដែលជា​ទូរ​សព្ទ​ស៊េរី​ថ្មី​ទើប​ចេញលក់​ក្នុង​ទីផ្សារ​។

​ដោយ​ទទួលបាន​ការគាំទ្រ​យ៉ាង​សម្បើម​ពី​សំណាក់​អតិថិជន​ចំពោះ Galaxy S7 edge និង S7 លើសពី​ការរំពឹងទុក  បន្ទាប់ពី​ដាក់លក់​ផ្លូវការ​កាលពី​ចុងខែ​មីនា​កន្លងមក ក្រុមហ៊ុន​សាម​សុង​បាន​នាំមក​នូវ​ជម្រើស​ដ៏​ទាន់​សម័យមួយ ទៀត​តាមរយ​:  Galaxy S7 edge Pink Gold ។ មាន​ប្រទេស​តែមួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែលមាន​អទិភាព លក់​ទូរ​សព្ទ​ស៊េរី​នេះ ដោយ​ក្នុងនោះ​គឺមាន​ប្រ​ទេ​កម្ពុជា​យើង​ផងដែរ​។



​លោក ឆែ សុខ​ឡេង ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​របស់​សាម​សុង​ថៃ អេ​ឡិច​ត្រូ​និ​ច ប្រចាំ​ប្រ​ទេ​កម្ពុជា​បាន​ឲ្យ​ដឹងថា​៖« ចំនួន​អតិថិជន​ដែល​មក​ទិញ​គឺមាន​ច្រើនជាង​ការរំពឹងទុក​ទៅទៀត ហើយ​យើង​ក៏​ទទួលបាន​មតិ​វិជ្ជមាន​ពី​អតិថិ​ន ជាច្រើន​ចំពោះ​ទូរ​សព្ទ​ពណ៌​ផ្កាឈូក​មាស​នេះ​។ »

​លោក ឆែ សុខ​ឡេង បាន​បញ្ចាក់​បន្ថែមទៀត​ថា​៖«​យើង​ជឿជាក់ថា​ប្រណីតភាព និង​សម្រស់​ទ្វេដង  របស់​ទូរ​សព្ទ Galaxy S7 edge Pink Gold នឹង​នាំមក​នូវ​ភាព​ស៊ីវីល័យ​ដល់​អ្នកប្រើប្រាស់ និង​រឹតតែ​ទទួលបាន​ការគាំទ្រ​ពី​អតិថិជន កម្ពុជា​ជាមិនខាន ។ ដូចដែល​លោកអ្នក​ឃើញស្រាប់​មាន​អតិថិ​ន​ជាច្រើន​បានមក​ទិញ​ទូរ​សព្ទ Galaxy S7 edge Pink Gold នៅថ្ងៃនេះ ក៏ដូចជា​ការ​កក់​ទុក​មុន​ក្នុង​រយៈ​១​សប្តាហ៍​កន្លងមក​។ »



​ទូរ​សព្ទ Galaxy S7 edge Pink Gold នេះ ក៏ដូចជា​ទូរ​សព្ទ Galaxy S7 edge និង S7 សុទ្ធតែ​អាច​ការពារ​ការ​ជ្រាប​ទឹក ដោយមាន​ប្រព័ន្ធ​ការពារ​នៅ​ខាងក្នុង​ទូរ​សព្ទ​តែម្តង ហើយ Galaxy S7 edge មាន​ដាក់​នូវ​shortcut ដែល​អតិថិជន អាច​ប្រើ​កម្មវិធី​សំខាន់ៗ​ដូចជា អ៊ី​ម៉ែ​ល ថត​selfie ថត​panorama និង​ប្រើ​កម្មវិធី​ផ្សេងៗ​បាន​យ៉ាង​សាមញ្ញ​ភ្លាមៗ​។



​អតិថិជន​ទិញ​ទូរ​សព្ទ​សាម​សុង Galaxy S7 edge Pink Gold និង​ទទួលបាន​អង្គ​ចងចាំ ៦៤ GB ដែល ចែកជូន​រហូតដល់​អ​ស់​ពី​ស្តុក មិនតែប៉ុណ្ណោះ​ក៏មាន​ការ​ថែម​ជូន​នូវ​ស៊ីម Cellcard រហូតដល់​ថ្ងៃទី​៣០ មិថុនា ឆ្នាំ​២០១៦ ដែលមាន​ទឹកប្រាក់ ៣៦០​ដុល្លារ សម្រាប់​ប្រើប្រាស់​ក្នុង​ប្រព័ន្ធ និង អ៊ី​ធឺ​ណែ​ត 3GB​។ ម្យ៉ាងវិញទៀត​អតិថិជន​ក៏​អាច​ទិញ ទូរ​សព្ទ​នេះ​តាមរយៈ​ការបង់​រំលស់​ជាមួយ​ធនាគារ​ឯកទេស AEON ដោយ​អត្រា​ការប្រាក់ 0% រហូតដល់​ចុង ខែកក្កដា ឆ្នាំ ២០១៦​ផងដែរ​។​


​អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd

​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់ ទីកន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ពិភព​ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ​ដែល​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ LED​។ យើង​មាន​បុគ្គលិក​ចំនួន ៣១៩ ០០០ នាក់ នៅ​ទូទាំង ៨៤ ប្រទេស ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន ១៩៦ ពាន់​លាន​ដុល្លារ​អាមេរិក​។
 
​ដើម្បី​ស្វែងរក​ព័ត៌មាន​បន្ថែម​និង​ទទួលបាន​ព័ត៌មាន​ថ្មីៗ អត្ថបទ និង​ឯកសារ​ផ្សេងៗ សូម​មើល​គេហទំព័រ​news.samsung.com​។​



( អត្ថបទ​ពាណិជ្ជកម្ម )

© រក្សាសិទ្ធិដោយ thmeythmey.com