ព័ត៍មានសុខភាព
សុខភាព៖ ត្រយូងចេក មាន​អត្ថប្រយោជន៍​អ្វីខ្លះ​?
03, Jun 2016 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
 
​ព្យាបាល​ជំងឺ​ខ្វះ​ឈាម​
​ត្រយូងចេក មាន​ផ្ទុក​ទៅដោយ​ជាតិ​ដែក​។ ជាតិ​ដែក គឺជា​សារធាតុ​រ៉ែ​ដែល​ចាំបាច់ សម្រាប់​ការផលិត​កោសិកា​គ្រាប់​ឈាមក្រហម​។ ដូច្នេះ ការ​ញ៉ាំ​ត្រយូងចេក អាច​ទប់ស្កាត់ និង​ព្យាបាល​បញ្ហា​ខ្វះ​គ្រាប់​ឈាម​បាន​។​


 
​ដោះស្រាយ​បញ្ហា​រដូវ​ស្ត្រី​
​ត្រយូងចេក អាច​គ្រប់គ្រង​អ័រម៉ូន នៅក្នុង​រាងកាយ​ស្ត្រី ជាហេតុ​ធ្វើ​ឲ្យ​ស្ត្រី មក​រដូវ​ទៀងទាត់ និង​មិនមាន​ការឈឺ​ចុកចាប់​អ្វី​ឡើយ​។​
 
​បង្កើន​ទឹកដោះ​
​ស្ត្រី​ទើប​សម្រាលកូន​រួច ច្រើនតែ​ទទួលទាន​ត្រយូងចេក ពីព្រោះ វា​អាច​ជម្រុញ​ដល់​ការផលិត​ទឹកដោះ​។​
 
​ទប់ស្កាត់​ជំងឺ​ទឹកនោមផ្អែម​
​ការសិក្សា​បានបង្ហាញ​ថា ត្រយូងចេក អាច​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ និង​ការពារ​ជំងឺ​ទឹកនោមផ្អែម​បាន​៕
 
 ​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com