កីឡាអន្តរជាតិ
អន្តរជាតិ
Man City ទិញ​បាន Gundogan ជា​ផ្លូវការ​ក្នុងតម្លៃ ២០​លាន​ផោន​
03, Jun 2016 , 11:31 am        
រូបភាព
​ក្លិប Manchester City  បានឈានទៅដល់​កិច្ចព្រមព្រៀង​ដើម្បី​នាំយក​ខ្សែបម្រើ Ilkay Gundogan ពី​ក្លិប Borussia Dortmund ជា​ផ្លូវការ​ហើយដោយ​ចុះកិច្ចសន្យា​រយៈពេល​៤​ឆ្នាំ​។​


 
​ខ្សែបម្រើ​អន្តរជាតិ​អាល្លឺម៉ង់​វ័យ​២៥​ឆ្នាំ ដែល​នឹង​អវត្តមាន​ក្នុង​ព្រឹត្តិការណ៍ Euro 2016 ដោយសារ​របួស​ជង្គង់ នេះ​ត្រូវបាន​អ្នកចាត់ការ​ទូទៅ​ថ្មី​របស់​មេឃ​ខៀវ លោក Pep Guardiola នាំយកមក​ពង្រឹង​ក្រុម​ក្នុងតម្លៃ​ផ្ទេរ ២០​លាន​ផោន ជាង​២៩​លាន​ដុល្លារ​អាមេរិក​។​
 
​ខ្សែបម្រើ​រូបនេះ​បាន​ចូលរួម​ជាមួយ​ក្រុម Dortmund ពី​ក្លិប Nuremberg  កាលពី​ឆ្នាំ ២០១១ និង​បាន​ជួយ​ឱ្យ Dortmund ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ឆ្នាំ ២០១៣​ផងដែរ​។​
 
Gundogan បាន​ភ្លាត់ឆ្អឹង​អ​ង្គុ​ញ​នាពេល​ហ្វឹក​ហាត់​កាលពី​ខែឧសភា​និង​ធ្លាប់​អវត្តមាន​សម្រាប់​ការប្រកួត World Cup  កាលពី​ឆ្នាំ​២០១៤ ហើយក៏​និង​អវត្តមាន​ផងដែរ​សម្រាប់​ក្រុម ជម្រើសជាតិ​អាល្លឺម៉ង​នៅ Euro ២០១៦ ខាងមុខនេះ​ថែម​ទៀតផង​៕

Tag:
 EPL
© រក្សាសិទ្ធិដោយ thmeythmey.com