ព័ត៍មានសុខភាព
សុខភាព៖ ទឹក​ពោត​បារាំង ល្អ​សម្រាប់​សុខភាព​បំផុត​
04, Jun 2016 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
 
​អ្នក​ប្រហែលជា​បានដឹង អំពី​អត្ថប្រយោជន៍​ជាច្រើន របស់​ពោត​បារាំង​ហើយ ប៉ុន្តែ មនុស្ស​ភាគច្រើន ទទួលទាន​វា​ដោយ​ការ​ចម្អិន​។​


 
​តើ​អ្នកដឹង​ទេ​ថា ការផឹក​ទឹក​ពោត​បារាំង រឹត​មាន​ប្រយោជន៍​ខ្លាំង​ជាង​ហ្នឹង​ទៅទៀត​។​
 
​ចុះ​វិធី​ធ្វើ​វិញ​? គឺ​ងាយ​បំផុត អ្នក​គ្រាន់តែ​ត្រាំ​ពោត​បារាំង ទុកចោល​មួយ​យប់ រួច​ចាក់​យកតែ​ទឹក​ញ៉ាំ​។ យ៉ាងណាមិញ រសជាតិ​របស់​វា ប្រហែលជា​មិនសូវ​ល្អ​ប៉ុន្មាន​នោះទេ​។​
​សារៈប្រយោជន៍ ៖
 
-    ពង្រឹង​សុខភាព​ឆ្អឹង ការពារ​ជំងឺ​ពុក​ឆ្អឹង និង​បង្កើន​ម៉ាស​ឆ្អឹង​
-    កាត់បន្ថយ​ការ​ប្រឈម​ជំងឺហឺត និង​ការ​រលាក​ផ្លូវដង្ហើម​
-    សំបូរ​អង់​ទី​អុកស៊ីដ​ង់ និង​វីតាមីន C ដែល​ជួយ​ការពារ​អ្នក ពី​ជំងឺ​គ្រុនផ្តាសាយ និង​គ្រុនក្តៅ​
-    កាត់បន្ថយ​ការ​ទល់លាមក តាមរយៈ​ការជំរុញ ដល់​ចលនា​ក្រពះ​ពោះវៀន​
-    ការពារ​ការឡើង​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​
-    គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com