ពីនេះ ពីនោះ
តើ​ពាក្យ «​រឱសឋាន​» មានន័យ​ដូចម្ដេច​?
04, Jun 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បានកំណត់​អត្ថន័យ​ពាក្យ​ថា​«​រឱសឋាន​» ដូចខាងក្រោម​៖

​ពាក្យ​«​រឱសឋាន​» មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា សេចក្ដី​ហ្មងឆ្គង​ឬ​មោះហ្មង មោះមៃ​ដែល​នាំ​ឲ្យ​ក្ដៅក្រហាយ ស្អុះស្អាប់ បែកចិត្ត​គំនិត​គ្នា​ឬ​បែក​ឃ្លាត​ចាក​ទី ចាក​លំនៅ​។ ឧទាហរណ៍ ខុស​មួយដង​ឆ្គង​មួយថ្ងៃ​គួរ​អត់ឱន​ទៅ កុំ​ឲ្យ​មាន​រឱសឋាន​នឹង​គ្នា​។​
 
[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
 

© រក្សាសិទ្ធិដោយ thmeythmey.com