ពីនេះ ពីនោះ
ទន្សែ​អាច​កាត់​ចុង​ផ្កា​ត្រង​យក​ទឹក​ផ្អែម​ដូច​ទឹកត្នោត​
04, Jun 2016 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
 
​ទន្សែ គឺជា​ដើម​រុក្ខជាតិ​មួយ​ប្រភេទ មាន​សន្ដាន ស្លា ដូង កម្ពស់​ចាប់ពី​១០ ទៅ​១៥​ម៉ែត្រ ដុះ​ក្នុងព្រៃ​ក្រាស់ នៃ​ប្រទេស​ជ្វា ភូមា គេ​នាំយកមក​ដាំ​ជា​លំអ​សួន​។

ប្រជាជន​តែងតែ​យក ធាង ស្លឹក របស់​វា​មក​ត្បាញ​ជា​របស់​ប្រើប្រាស់ ដូចជា​កញ្ជើ កញ្ច្រែង​។​ល​។ ចំណែក​ផ្កា គេ​អាច​កាត់​ចុង​ដើម្បី​ត្រង​យក​ទឹក​ផ្អែម ដូចដើម​ត្នោត​បានដែរ​។ ទឹក​ផ្អែម​នេះ អាច​យកមក​ធ្វើ​ស្រា ដូច​ទឹកត្នោត​។ រុក្ខជាតិ​នេះ នៅ​កណ្ដាល​ដើម​មាន​ម្សៅ​ម្យ៉ាង​ដូច​ម្សៅជ្រែ រីឯ​ស្លឹក​ទន្សែ​មាន​រោម​រឹងៗ​នៅ​ជុំវិញ និង​ផ្លែ​គេ​អាច​បរិភោគបាន​ហើយ​ឆ្ងាញ់​ផង​។ ចំពោះ​ដើម​ធំៗ គេ​អាច​ប្រើ​សម្រាប់​សងផ្ទះ​បាន​៕
 
[​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម​ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​]
 

© រក្សាសិទ្ធិដោយ thmeythmey.com