កីឡាអន្តរជាតិ
អន្តរជាតិ
អតីត​ស្តេច​ប្រដាល់ Muhammad Ali ទទួលមរណភាព​ហើយ​
04, Jun 2016 , 12:09 pm        
រូបភាព
ដោយ: ថ្មីៗ
​វិ​រ​បុរស​ផ្នែក​កីឡាប្រដាល់  Muhammad Ali បានទទួល​មរណភាព​ក្នុង​អាយុ​៧៤​ឆ្នាំ នៅ​ទីក្រុង Phoenix រដ្ឋ Arizona សហរដ្ឋអាមេរិក​។ នេះ​បើតាម​ការប្រកាស​របស់​គ្រួសារ​លោក Ali នៅ​ថ្ងៃ​សៅរ៍ នេះ​។​

 
 
​លោក Bob Gunnell ដែលជា​អ្នកនាំពាក្យ បាន​បញ្ជាក់ថា  Muhammad Ali អ្នក​ប្រដាល់​ជនជាតិ​អាមេរិក និង​ធ្លាប់​ជាប់​ឈ្មោះ​ជា «Sportsman of the Century» បានរស់នៅ​ត្រាំត្រែង​ជាមួយ​ជំងឺ​ញ័រ​ដៃ​ញ័រ​ជើង​អស់​រយៈពេល​៣២​ឆ្នាំ​មកហើយ​។ 
 
​លោក Ali ក៏​ត្រូវបាន​ចាត់ទុកជា​ទស្សនវិទូ​ម្នាក់​ផងដែរ​៕​  

Tag:
 Muhammad Ali
  ប្រដាល់
© រក្សាសិទ្ធិដោយ thmeythmey.com