ពីនេះ ពីនោះ
តើ​សិស្ស​ត្រៀមប្រលង​គួរតែ​ញ៉ាំ​អ្វី​ទើប​ប្រលង​បានល្អ​?
05, Jun 2016 , 2:21 pm        
រូបភាព
ដោយ: ថ្មីៗ
 ​នៅពេលដែល​អ្នក​ជិត​ប្រលង អ្នក​អាច​ញ៉ាំ​អាហារ​មួយចំនួន​បាន ព្រោះ​វា​អាចជួយ​អ្នក​ឲ្យ​ប្រលង​បាន​ពិន្ទុ​ល្អ គួបផ្សំ​ជាមួយនឹង​សមត្ថភាព​ផ្ទាល់ខ្លួន​របស់​អ្នក​។ ដូចនេះ​តើ​មាន​អ្វីខ្លះ​ដែល​អ្នក​គួរតែ​ពិសារ​នោះ​?


 
​សណ្តែកដី​
​នៅក្នុង​សណ្តែកដី​នេះ​មាន​សារធាតុ​ជាច្រើន​ដែល​អាចជួយ​បង្កើន​ការចងចាំ​របស់​អ្នក​បានល្អ​។​
 
​ទឹកដោះគោ​
​នៅមុន​យប់​ដែល​អ្នក​ប្រលង អ្នក​ប្រហែលជា​អាចមាន​អាកា​រៈគេង​មិន​លក់ ដូចនេះ​អ្នក​អាច​ញ៉ាំ​ទឹកដោះគោ​ក្តៅ​មុនពេល​ចូល​គេង​បាន នោះ​វា​នឹង​ជួយ​ធ្វើ​ឲ្យ​អ្នក​គេង​លក់​ស្រួល ដូចនេះ​ព្រឹក​ឡើង​អ្នក​នឹងមាន​អារម្មណ៍​ស្រស់ស្រាយ​ក្នុងការ​ធ្វើ​វិញ្ញាសារ​ប្រលង​ជាមុន​ខាន​។​
 
​ពងមាន់​
​នៅក្នុង​ពងមាន់​មាន​សារធាតុ​ដែល​អាចជួយ​ការពារ​ខួរក្បាល​អ្នក​ឲ្យ​ដំណើរ​ការល្អ ថែមទាំង​អាចជួយ​បង្កើន​ការចងចាំ​បានល្អ​ទៀតផង​។​
 
​ពោត​
​នៅក្រោយ​ពេលដែល​អ្នក​ញ៉ាំ​ពោត​រួច វា​នឹង​អាចជួយ​ធ្វើ​ឲ្យ​ខួរក្បាល​អ្នក​លូតលាស់​បាន​ល្អ ថែមទាំង​អាចជួយ​ប៉ូវ​ខួរក្បាល​អ្នក​ទៀតផង ដោយ​ធ្វើ​ឲ្យ​អ្នកមាន​ការចងចាំ​ល្អ​ដូចគ្នា​។​
 
​ក្រូចឃ្វិច​
​នៅក្នុង​ក្រូចឃ្វិច​នេះ​មាន​វីតាមីន​A B1 និង​C រួមជាមួយ​សារធាតុ​ម្យ៉ាង​ដែល​អាចជួយ​កំចាត់​សារធាតុ​ដែល​រារាំង​មិន​ឲ្យ​ខួរក្បាល​អ្នកដំណើរ​ការ​ល្អ​បាន ដូចនេះ​អ្នកនឹង​អាចមាន​ខួរក្បាល​ដែល​ល្អ​មួយ​ជាមិនខាន​។​
 
​ស្រូវ​សាលី​
​ក្រោយ​ពេលដែល​អ្នក​ពិសារ​ស្រូវ​សាលី​នេះ​រួច អ្នក​នឹងមាន​ខួរក្បាល​ដែល​ឆ្លាត​មួយ នោះ​ពេលដែល​អ្នក​ប្រលង​នឹង​អាចធ្វើ​បានល្អ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh 

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com