ពីនេះ ពីនោះ
ជួយ​ឲ្យ​រាស្ត្រ​បាត់​ខ្លាច​បាន​អត់ ?
06, Jun 2016 , 9:54 am        
រូបភាព
ដោយ: ថ្មីៗ
ដោយ​ប៉ាកកា​ខ្មៅ​
​កំណាព្យ​បទ ពាក្យ ៦



-​មេឃ​រាំង​ក្តៅ​អាច​តតាំង​    ​           ​ភ័យ​ខ្លាំង​ស្រុក​មាន​ជម្លោះ​
​ខ្លាច​កាំភ្លើង​ធ្វើ​ឲ្យ​គ្រោះ​    ​             ​គ្រានោះ​វិល​កើតជា​ថ្មី​។​

-​ខ្លាច​បាត់​កូន​សូន្យ​ប្រពន្ធ​    ​        ​ទុក្ខ​ធ្ងន់​អ្នក​ត្រូវ​ព្រាត់​ប្តី​
​ហិនហោច​ទ្រព្យ​ធ្លាក់​ក្រក្រី​    ​          ​ខ្លាច​ដី​បាត់ដាន​ដូនតា​។​

-​ខ្លាច​ភ្លាត់​ធ្លាក់​ក្នុង​ថ្លុកឈាម​    ​    ​សង្គ្រាម​ហើយ​ខ្សោយ​រដ្ឋា​
​ខ្លាច​គ្មាន​ពេល​ចូល​សាលា​    ​       ​ចូល​ផ្សារ​ខ្លាច​គ្មាន​ទំនិញ​។​

-​ខ្លាចក្រែង​ឈឺ​គ្មាន​ពេទ្យ​ថែ​    ​        ​ដីស្រែ​ខ្លាច​ត្រូវគេ​ទិញ​
​ខ្លាច​ដំណាំ​ខូច​ជូរ​ជ្រេញ​    ​            ​ទុក្ខ​ម្នេញ​ព្រោះ​ត្រូវគេ​ស្អប់​។​

-​ខ្លាច​គេ​ដៀល​ខ្មែរ​មិន​ខ្មេះ​    ​           ​ឆ្លាត​ចេះ​ចាក់​ជេរ​វាយតប់​
​ឈ្លោះ​គ្នាឯង​ល្បិចល្បែង​កប់​        ​    ​ប្រសប់​ប៉ិន​ប្រៀប​មិនបាន​។​

-​រឿង​រាស្ត្រ​ខ្លាច​មាន​ច្រើនណាស់       ​ស្តាប់​ខ្លះ​ជួយ​រាស្ត្រ​ស្រុក​ថ្កាន​
​តំណាង​អើយ​សូម​ភ្ញាក់​ប្រាណ​        ​ឈប់​បាន​ឈប់​លេងល្បែង​គ្រោះ​៕​    ​


Tag:
 កំណាព្យ
© រក្សាសិទ្ធិដោយ thmeythmey.com