អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ស្កា​យ​ទ្រី បានរៀបចំ​ពិធី​សហគម​ន៏​ពាណិជ្ជកម្ម និង មេត្រីភាព ក្នុង​ព្រឹត្តិការ​ណ៏​ដ៏​ធំ​មួយ​
06, Jun 2016 , 11:00 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ ជេ & អិ​ល បានជ្រើសរើស​យក​តំបន់​ភ្នំពេញ​ប៉ែក​ខាងជើង​មក​អភិវឌ្ឍ​វិស័យ​ខុន​ដូ ដែល​ផ្តល់​តម្លៃ​ក្រោម​ទីផ្សារ ប្រកបដោយ​គុណភាព​ជាមួយនិង​ហេដ្ឋារចនាសម្ព័ន្ធ​ធំ​ទូលាយ មាន​ខុន​ដូ រហូត​ទៅដល់​១១០៤ យូ​នី​ត នៅ​ចុងខែ​មេសា​។ 

ភាព​ទាក់ទាញ ដែល​ធ្វើអោយ​អតិថិជន​ចម្រុះ​ជាតិ​សាស​ន៏​ទាំងអស់ មានការ​ចាប់​អារ​ម្ម​ណ៏​ខ្លាំង​មកលើ​ស្កា​យ​ទ្រី​របស់​ពួកយើង​នោះ​គឺ​ទីតាំង​ស្កា​យ​ទ្រី​ស្ថិតនៅ​ចំ​កណ្តាល​បេះដូង​នៃ​ទីក្រុង ព្រម​ជាមួយនិង​ការរៀបចំ​រចនា​ខុន​ដូ​បែប​សិង្ហ​បុរី​សុទ្ធសាទ ដែលជា​ឱកាស​មួយ​ផ្តល់​ដល់​អតិ​ជន​ទទួលបាន​បទពិសោធ​ន៏​ថ្មី​នៃ​ការរស់នៅ​ប្រកបដោយ​គុណភាព​បែប​សិង្ហ​បុរី​ក្នុង​រាជធានី​ភ្នំពេញ​។ គម្រោង​ដ៏​ល្អ​របស់​ស្កា​យ​ទ្រី​នោះ គឺ​ទំហំ​នៃ​តំបន់​សារ​ធា​រណៈ​មាន​រហូតដល់​ទៅ​៤០% បើ​ប្រៀបធៀប​ទៅ​និង​ខុន​ដូ​ដទៃទៀត​គឺមាន​ទំហំ​ធំ​ជាង​ពីរដង ហើយ​ស្កា​យ​ទ្រី​មាន​កន្លែង​បម្រើ​សេវាកម្ម​សាធារណៈ​ដល់​ទៅ​១៨ ដែលជា​ភាព​ទាក់ទាញ​មួយ​ខុសពី​ខុន​ដូរ ដទៃ សម្រាប់​បម្រើ​សេចក្តីត្រូវការ​របស់​អតិថិជន​។



អតិថិជន​ដែលមាន​បទពិសោធ​ន៏​ក្នុងការ​រស់នៅ​ខុន​ដូ គឺ​ពិតជា​រីករាយ​ជាមួយនិង​ចំនួន​កន្លែង​បម្រើសេវា​កម្ម​របស់​ក្រុមហ៊ុន​ស្កា​យ​ទ្រី​ជាក់​ជាមិនខាន​។ ទន្ទឹម​និង​នោះ អ្វីដែល​អតិថិជន​ជ្រើសរើស​រស់នៅក្នុង​ស្កា​យ​ទ្រី​ខុន​ដូ​នោះ គឺ​ស្កា​យ​ទ្រី​បានផ្តល់​ខុន​ដូ​ដែលមាន​ទំហំ​ធំ ជាមួយ​អត្រា​តម្លៃ​សមរម្យ​បំផុត​។

​លោក Scott Wu បាន​មាន​ប្រសា​ស​ន៏​ថា ច្រើន​ជាន​៥០%​នៃ​ចំនួន​អាគារ​A​របស់​ស្កា​យ​ទ្រី​ខុន​ដូ ត្រូវបាន​កក់​ដោយ​អតិថិជន​កម្ពុជា និង បរទេស​ជុំវិញ​ពិភពលោក​ដែល​មកពី សិង្ហ​បុរី​, ចិន​, តៃវ៉ាន់​, អ៊ីតាលី​, ម៉ាឡេស៊ី​, ជប៉ុន​, ហុងកុង​, និង ម៉ា​កាវ​។​អតិថិជន​ទាំងនោះ គឺជា​តឹកតាង​មួយ​បង្ហាញអោយឃើញថា ស្កា​យ​ទ្រី​ខុន​ដូ​គឺជា​ប្រភេទ​ខុន​ដូ​ដ៏​ល្អប្រសើរ​បំផុត​ក្នុងការ​នៅ​ប្រកបដោយ​ភាព​រីករាយ​បែប​ស៊ី​វិ​ល័យ ជាមួយនិង​ភាពជា​ទី​គាប់ចិត្ត ដែល​ចែក​អាច​ចែករំលែក​ភាព​រីករាយ​ជាមួយ​ក្រុមគ្រួសារ​, មិត្តភក្តិ​, អ្នកជិតខាង​, និង ជា​ឱកាស​មួយ​ក្នុង​ការរស់នៅ​បែប​ចម្រុះ​ជាតិ​សាស​ន៏ សហគម​ន៏ និង​ជាមួយ​មនុស្ស​ដែល​មកពី​ទីកន្លែង​ផ្សេងគ្នា ដែល​អាច​ចែករំលែក និង ផ្តល់​អត្ថ​ប្រ​យោ​ជ​ន៏​អោយ​គ្នា​ទៅវិញទៅមក​បាន ដោយ​គ្រាន់តែ​រស់នៅ​ជាមួយនឹង​សហគម​ន៏​ស្កា​យ​ទ្រី​ខុន​ដូ​។ ជាពិសេស​ទៅទៀត សម្រាប់​គ្រួសារ​វ័យក្មេង​គឺ​ពិតជា​សំខាន់​ណាស់ ដែល​ពួកគេ​និង​មានឱកាស​ដ៏​ពិសេស​ក្នុងការ​នាំយក​កូនៗ និង គ្រួសារ​របស់​ពួកគេ មក​រស់នៅក្នុង​ស្កា​យ​ទ្រី​ខុន​ដូ​ប្រកបដោយ​ភាព​រីករាយ និង ធ្វើឱ្យ​ការរស់នៅ​របស់​ពួកគេ​កាន់តែ​ប្រសើរឡើង​។ ជាមួយនិង​គម្រោង​នេះ អ្នក​អភិវឌ្ឍ​ជេ & អិ​ល បានរៀបចំ​កន្លែង​បម្រើ​សេវាកម្ម​ជាច្រើន​ដូចជា កន្លែង​មើល​ខ្សែភាពយន្ត​,​ឱសថស្ថាន​, បណ្ណាល័យ​, សួន​កុមារ​កម្សាន្ត​, ក្លឹប​ហាត់ប្រាណ​, ស្កា​យ​បា​, ហើយ​និង​សេវាកម្ម​ជាច្រើន​ទៀត​។​



​ដោយ​ទទួលបាន​នួវ​ការគាំទ្រ​ជាច្រើន​ពី​សំណាក់​អតិថិជន​តាំង​ពីមុន​ការចាប់ផ្តើម​បើក​សម្ភោ​ធ​ការលក់​ជា​ផ្លូវការ​នោះ ក្រុមហ៊ុន​ជេ​&​អិ​ល បានសម្រេច​ចិត្ត​អញ្ជើញ​អតិថិជន​ទាំងអស់​ដែល​បាន​កក់​ខុន​ដូ រឺ​មានបំណង​ចង់​កក់ អ​ញ្ចើ​ញ​ចូលរួម​ជា​ភ្ញៀវ​កិ​ត្ត​យស​ក្នុង​ការបើក​សម្ភោ​ធ​ន៏​ជា​ផ្លូ​ការ​របស់​ក្រុមហ៊ុន​ជេ & អិ​ល​នៅ​ថ្ងៃ​សៅ​រ៏ ទី​០៤ ខែមិថុនា ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ​ភ្នំពេញ​។​លោក​អ៊ូ​ដែលជា​ម្ជា​ស់​គំរោង​បាន​និយាយថា​នៅ​ថ្ងៃ​សៅរ៍ ដែលជា​ពិធី​សម្ភោ​ធ​នៅ​ស​ណ្ជា​គារ​ភ្នំពេញ គឺមាន​ភាពខុស​ឆ្ងាយ​ពី​ក្រុមហ៊ុន​ខុន​ដូ​ដ៍ទៃទៀត​។ មានន័យថា​យើង​បាន​ចំណាយ​ពេលវេលា​ក្នុងការ​គិតពិចារណា​យ៉ាង​មត់​ចត់ ទៅលើ​គម្រោង​អភិវឌ្ឍ​ស្កា​យ​ទ្រី​របស់​ពួកយើង ដើម្បី​អោយមាន​ភាពល្អប្រសើ​រ​បំផុត គឺ​មិនមែន​ល្អប្រសើរ​តែ​នៅក្នុង​ទីក្រុង​ភ្នំពេញ​ទេ តែ​វា​ល្អប្រសើរ​ចំពោះ​ប្រទេស​កម្ពុជា​ទាំងមូល ទៅលើ​អត្រា​តម្លៃ​សមរម្យ​,​ទីតាំង​ល្អ​,​ការ​រចនា​តាមបែប​សិង្ហ​បុរី​,​ការសាង់សង់​មាន​ភាពរឹងមាំ​, និង សំភា​រះ​សាងសង់​ដែលមាន​គុណភាព​ខ្ពស់​ជាមួយនឹង​វិស្វករ​ដែលមាន​បទពិសោធន៍​ជាច្រើន​ឆ្នាំ​។ នាពេល​អនាគត ភ្ងៀ​វ​អន្តរជាតិ និង​ភ្ងៀ​វ​ចំរុះ​ជាតិ​សាសន៍ និង​សហគមន៍​ផ្សេងៗ នឹង​មក​រស់នៅ​ស្កា​យ​ទ្រី​ខុ​ដួ​,​ម្ចាស់​គំរោង​ខុន​ដូ​មាន​កន្លែង​សា​ធារ​ណះ​១៨​ចំនុច​សំខាន់ៗ​ដូចជា​ហាង​ទំនិញ​ល្បីៗ​,​កន្លែង​ស្ប៉ា​,​កន្លែង​ហាត់ប្រាណ​,​កន្លែង​ហែល​ទឹក​,​សួន​លំហែកាយ​ខាងក្រៅ​,​សួនច្បារ​ពណ៍​បៃតង​,​បន្ទប់​ស្តាប់​តន្ត្រី​,​បន្ទប់​អាន​សៀវភៅ​,​សួន​កំសាន្ត​ខាងក្នុង​,​បន្ទប់​រង់ចាំ​,​គ្លីនិក​,​កន្លែង​បោកគក់​,​មជ្ឈមណ្ឌល​រៀបចំ​សណ្តាប់ធ្នាប់​នឹង​សុ​ន្តិ​សុខ​,​កន្លែង​ចត​ឡាន​សា​ធារ​ណះ​,​ស្កា​យ​បា​, សួន​អាកាស និង​វាល​ចំណត​ឧទ្ធម្ភាគចក្រ​នៅ​ជាន់​លើ​បង្អស់​។​

​អ្វីដែល​ពិសេស​ជាងនេះទៅទៀត គឺ​នៅ​ថ្ងៃទី​៤​ខែមិថុនា​ឆ្នាំ​២០១៦ សំរាប់​កម្មវិធី​របស់​ស្កា​យ​ទ្រី​ខុ​ដូ​យើងខ្ញុំ​គឺមាន​ការចាប់​រង្វាន់​ចំនួន​២​លើក​។ លើក​ទី​១​គឺ​សំរាប់​ភ្ងៀ​វ​កិត្តិយស​ដែលមាន​វត្តមាន​ផ្ទាល់​ក្នុង​កម្មវិធី និង​លើក​ទី​២​គឺ​ការចាប់​រង្វាន់​ភ្ងៀ​វ​ដែល​បាន​កក់​ប្រាក់​នៅថ្ងៃនោះ​តែម្តង​។​ក្នុងនោះដែរ​សំរាប់​ការចាប់​រង្វាន់​ភ្ងៀ​វ​ដែលមាន​វត្ត​មាននៅ​ទីនោះ អាចមាន​សំណាង​ទ​ទូល​បាន​ប្រាក់​ចំនួន​៥០០​ដុល្លារ​ជាច្រើន​រង្វាន់​។​ការចាប់​រង្វាន់​លើក​ទី​ពីរ​សំរាប់​ភ្ងៀ​វ​ដែល​បាន​កក់ ហើយ​និង​ភ្ងៀ​វ​ដែល​បាន​កក់​នៅក្នុង​ថ្ងៃនោះ​តែម្តង នឹងមាន​សំណាង​ទទួលបាន​ប្រាក់រង្វាន់​ចាប់ពី​២០០០​ដុល្លារ រហូតដល់​១០០០០​ដុល្លារ​។ បើសិនជា​លោកអ្នក​មានបំណង​ចង់​ចូលរួម​ក្នុង​កម្មវិធី​របស់​ស្កា​យ​ទ្រី​យើងខ្ញុំ​។​សូមកុំ​ភេ្ល​ចមក​ទស្សនា​នៅ​ស​ណ្ធា​គារ​ភ្នំពេញ​នៅ​ថ្ងៃ​សោ​រ៏​ទី​៤​ខែមិថុនា​ឆ្នាំ​២០១៦​។​កម្មវិធី​នឹង​ចាប់ផ្តើម​ពី​ម៉ោង​៣ ដល់ ម៉ោង ៥ រសៀល​។​

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com