ពីនេះ ពីនោះ
ត្រី​ដៀប និង​ត្រី​ឆ្ដោ គឺ​ប្រភេទ​តែមួយ​
07, Jun 2016 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ត្រី​ដៀប និង​ត្រី​ឆ្ដោ ជាទូទៅ​គេ​តែង​គិតថា​វា​គឺជា​ត្រី​ពីរ​ប្រភេទ​ផ្សេងគ្នា ប៉ុន្តែ​តាមពិត​ត្រី​ទាំងពីរ​នេះ​គឺ​តែមួយ​។ ត្រី​ប្រភេទ​នេះ ពេល​មិនទាន់​ពេញវ័យ គេ​ហៅថា​ត្រី​ដៀប ចំណែក​ពេល​ពេញវ័យ​គេ​ហៅថា​ត្រី​ឆ្តោ​។ វា​ជាម​ច្ឆា​ទឹកសាប តែ​ក៏មាន​រស់នៅក្នុង​តំបន់​ទឹក​ភ្លាវ​ផងដែរ ដែលជា​ប្រភេទ មំសាសី​សត្វ មាន​ប្រវែង​មធ្យម ១៣០ ស​.​ម ប្រវែង​ធម្មតា ៥០ ស​.​ម និង អាចមាន​ទម្ងន់​រហូតដល់​ទៅ​២០​គីឡូក្រាម​។



​មច្ឆា​ប្រភេទ​នេះ អាច​រស់នៅ​គ្រប់​ស្ថានភាព​ទឹក និង​អាច​រស់នៅក្នុង​ទឹក​ដែល​ខ្វះ​អុកស៊ីហ្សែន​ផងដែរ​។ វា​ត្រូវបាន​គេ​ឃើញ​មាន​រស់នៅ​ស្ទើរ​គ្រប់​ទីកន្លែង ទាំង​ក្នុង​ទន្លេ ស្ទឹង បឹងបួរ ថ្លុក ត្រពាំង ស្រះ ព្រមទាំង​តំបន់​ទឹក​ភ្លាវ (​ទឹកសាប​លាយ​ទឹកប្រៃ​ពី​សមុទ្រ​) ផងដែរ​។ មិនតែប៉ុណ្ណោះ មច្ឆា​នេះ វា​អាច​ស៊ូទ្រាំ​រស់នៅក្នុង​ស្ថានភាព​ខ្វះ​អុកស៊ីសែន ទឹក​ភក់ និង​ល្អក់​ខ្លាំង ក្នុង​ស៊ី​តុ​ណ្ហ​ភាព​ទឹក ៣៦.៥ អង្សា​សេ​ផងដែរ​។

​ត្រី​ប្រភេទ​នេះ ភាគច្រើន​ស៊ី​ពពួក​ខ្យង ខ្ចៅ ក្តាម បង្កង កំពឹស សត្វល្អិត និង​ត្រី​ផ្សេងៗ​ជា​ចំណី ហើយ​មាន ពង​-​កូន​នៅតាម​ដងស្ទឹង ឬ​អូរ​តូចៗ ដែលមាន​រុក្ខជាតិ​ក្រាស់ (​ព្រៃ​លិច​ទឹក​)៕

ប្រភព​៖ សារព័ត៌មាន​ថ្មីៗ​(ThmeyThmey) សហការ​ជាមួយ page អ្នកនេសាទ Fisherman


Tag:
 មច្ឆា​
  ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com