ពីនេះ ពីនោះ
ធ្វើការក្បែរអ្នកណា ឬកស្មើអ្នកនោះ !
× ជាករណីខ្លះៗតែប៉ុណ្ណោះ។
អ្នកខ្លះធ្វើការជាមួយអាគាំង អាគាំងធ្វើអ្វី គិតអ្វី និយាយអ្វី ក៏ត្រូវ។ ហើយពួកគេក៏គិត ក៏និយាយ និងធ្វើតាមអាគាំង ទាំងដុល។
អ្នកខ្លះ ធ្វើការជាមួយបារាំង ហើយពេលនិយាយភាសាជាតិសោះ ក៏ញាក់ស្មា ញាក់មុខញាក់មាត់ ក៏តាមបារាំង។
អ្នកគ្រប់គ្រងនៅតាមអង្គភាពសារព័ត៌មានខ្លះ ក៏កំពុងតែត្អូញត្អែរ អំពីបុគ្គលិកជាអ្នកកាសែតរបស់ខ្លួន ដែលត្រូវបានបញ្ជូនឲ្យយកព័ត៌មាននៅតាមស្ថាប័នរដ្ឋ ស្រាប់តែពួកគេ មានឮកពារដូចមេដឹកនាំស្ថាប័នរដ្ឋទាំងនោះ។ ពេលខ្លះ ពួកគេងាកមកប្រាប់និពន្ធនាយកវិញ ថាត្រូវចេញព័ត៌មាននេះ ព័ត៌មាននោះ ព្រោះជាសេចក្តីត្រូវការរបស់មេដឹកនាំរបស់ស្ថាប័នរដ្ឋនោះ។ ដល់អ៊ីចឹងទៅ វាមិនដឹងថា តើពួកគេជាបុគ្គលិករបស់ក្រុមហ៊ុនសារព័ត៌មាន ឬជាបុគ្គលិករបស់ស្ថាប័នរដ្ឋ?
© រក្សាសិទ្ធិដោយ thmeythmey.com