ពីនេះ ពីនោះ
មាន់ទឹក​ខ្មៅ​
07, Jun 2016 , 9:03 am        
រូបភាព
ដោយ: ថ្មីៗ
​មាន់ទឹក គឺជា​ប្រភេទ​បក្សី​មួយ​ប្រភេទ នៅពេល​ពេញវ័យ បណ្ដោយ​ខ្លួន​ប៉ុន​មាន់ទឹក  សម្បុរ​ខ្មៅ​ស្រអាប់ ក្រោម​កន្ទុយ និង​ផ្នែក​ចំហៀង ពោះ​ពណ៌​ស ចំពុះ​ក្រហម ចុង​ចំពុះ​លឿង  និង​មាន​សិរ​ក្រហម​នៅ​ថ្ងាស​។


ចំណែក​សត្វ​មិនទាន់ ពេញវ័យ មានខ្លួន​ពណ៌​ប្រផេះ លាយ​លឿង​ព្រឿងៗ ចំពុះ​លឿង​។ បក្សី​នេះ រស់​នៅតាម​ត្រពាំង បឹង តំបន់ដីសើម វាលស្រែ​លិច​ទឹក  ហើយ​បង្ហាញ​វត្តមាន​ពេញ​មួយឆ្នាំ​នៅតាម​តំបន់​ទាំងនោះ​។ បក្សី​នេះ បន្ត​ពូជ​ពេញ​មួយឆ្នាំ និង​មាន​ពង​ចាប់ពី ៤ ទៅ​១៤​ពង​។​

​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com