អត្ថបទពាណិជ្ជកម្ម
​ក្រុមហ៊ុន​អាកាសចរ​ជាតិ កម្ពុជា អង្គរ អ៊ែរ និង អាកាសចរ ជីន អ៊ែរ (Jin Air) ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់ (MOU)
07, Jun 2016 , 9:26 am        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្មីៗ​នេះ ក្រុមហ៊ុន​អាកាសចរ​ជាតិ កម្ពុជា អង្គរ អ៊ែរ សហការ​ជាមួយ ក្រុមហ៊ុន​អាកាសចរ ជីន អ៊ែរ របស់​សាធារណរដ្ឋ​កូរ៉េ ។ ក្រុមហ៊ុន​ទាំងពីរ​ឈានដល់​ការចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ស្នាក់​កណ្តាល​របស់​ក្រុមហ៊ុន​អាកាសចរ​ជាតិ កម្ពុជា អង្គរ អ៊ែរ រាជធានី​ភ្នំពេញ ។

អនុស្សារណៈ​យោគយល់ អាកាសចរ​ទាំងពីរ នឹងធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​ផ្លូវ​ហោះហើរ​របស់​អាកាសចរ​នីមួយៗ និង បង្កើន​សុវត្ថិភាព​ហោះហើរ​តាមរយះ​ការផ្លាស់ប្តូរ​ព័ត៌មាន រួមជាមួយ​ការជួយ​គាំទ្រ​ផ្នែក​សម្ភា​រៈប​ចេ្ច​ក​ទេស​គ្នា​ទៅវិញទៅមក ។ 

​ការចុះហត្ថលេខា​នេះ​ធ្វើឡើង​មាន​រយះពេល ៤៧ ថ្ងៃក្រោយ ការចាប់ផ្តើម​ហោះហើរ​ត្រង់ រវាង​រាជធានី​ភ្នំពេញ និង រដ្ឋធានី សេ​អ៊ូ​ល ៤​ជើង ក្នុង​មួយ​សប្តាហ៍​ដោយ​ប្រើប្រាស់​យន្តហោះ​ប្រភេទ អ៊ែរ​ប៊ើ​ស A៣២១ របស់​ក្រុមហ៊ុន​អាកាសចរ​ជាតិ កម្ពុជា អង្គរ អ៊ែរ ។



​អាកាសចរ​ជាតិ កម្ពុជា អង្គរ អ៊ែរ ជឿជាក់ថា​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាកាសចរ ជីន អ៊ែរ នឹង​បង្កើន​ជំរើស​សម្រាប់​អ្នកធ្វើដំណើរ​រវាង ព្រះរាជាណាចក្រ កម្ពុជា និង សាធារណរដ្ឋ កូរ៉េ ។ អ្នកដំណើរ​អាច​ប្រើប្រាស់​សំបុត្រ​តែមួយ​ក្នុងការ​ធ្វើដំណើរ​តាម​ជើងហោះហើរ​របស់ អាកាសចរ​ជាតិ កម្ពុជា អង្គរ អ៊ែរ ភ្ជាប់​ជាមួយ​ជើងហោះហើរ ក្នុងស្រុក និង អន្តរជាតិ របស់​អាកាសចរ ជីន អ៊ែរ ។ បន្ថែម​លើ​នេះ​ទៅទៀត អតិថិជន​នឹង​រីករាយ​ជាមួយ​ការផ្តល់ជូន​ពិសេស ដូចជា តម្លៃ និង សេវាកម្ម​ផ្សេង​នៅលើ​យន្តហោះ ។ មិនតែប៉ុណ្ណោះ អាកាសចរ​កម្ពុជា អង្គរ អ៊ែរ នឹង​បង្កើន​សេវាកម្ម​លើ​យន្តហោះ​តម្រូវ​តាម​ស្តង់ដារ​របស់​អាកាសច​រ ជីន អ៊ែរ និង ពង្រឹង​បន្ថែម​សុវត្ថិភាព​ហោះហើរ​ដោយមាន​ការគាំទ្រ​ផ្នែក​សម្ភាៈ​បច្ចេកទេស​ពី​អាកាសចរ​ជា​ដៃគូរ ។​

​ដោយឡែក​នៅ​ថ្ងៃទី ១៧ ខែមិថុនា​នេះ អាកាសចរ​កម្ពុជា អង្គរ អ៊ែរ នឹង​ចាប់ដំណើរការ​ហោះហើរ ត្រង់​រវាង ទីក្រុង​ព្រះសីហនុ និង ទីក្រុង ហូជីមិញ ៥​ជើង​ក្នុង​មួយ​សប្តាហ៍ ដែលជា​ជើងហោះហើរ​អន្តជាតិ​ទីមួយ​របស់​ក្រុមហ៊ុន ចេញពី​ខេត្ត ព្រះសីហនុ ។ ផ្លូវ​ហោះហើរ​ថ្មី​មួយទៀត​រវាង ខេត្តសៀមរាប និង ខេត្ត​ដា​ណា​ង ប្រទេស​វៀតណាម ក៏​នឹង​ចាប់ដំណើរការ ក្នុង​ថ្ងៃទី​០១ ខែកក្កដា ៣​ជើង​ក្នុង​មួយ​សប្តាហ៍ ។​

​អាស័យដ្ឋាន​៖ ២០៦​អេ មហាវិថី​ព្រះ​នរោត្តម សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​
​ទូរ​សព្ទ​លេខ ០២៣ ៦៦៦៦ ៧៨៧ ទូរសារ​លេខ ០២៣ ២១​២ ៥​៦៤ គេហទំព័រ​៖ www.cambodiaangkorair.com

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com