ជាតិ
លោក កែវ រ៉េមី ចោទប្រកាន់​បក្សប្រឆាំង និង NGO​ខ្លះ ថា អប់រំ​មនុស្ស​ឲ្យ​ប្រឆាំង​រដ្ឋាភិបាល​
08, Jun 2016 , 2:40 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​លោក កែវ រ៉េមី បាន​ចោទប្រកាន់​សកម្ម​ជនគ​ណ​បក្ស​សង្គ្រោះ​ជាតិ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយចំនួន មាន​គោលដៅ​បណ្តុះ​មនុស្ស​ឲ្យ​ងើប​ប្រឆាំង​រដ្ឋាភិបាល ដើម្បី​ផលប្រយោជន៍​ពួកគេ​។ រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​ដែល​ទើប​ចូលកាន់​តំណែង​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស កាលពី​ថ្ងៃទី​៩ ខែឧសភា រូបនេះ​និយាយ​ការពារ​រដ្ឋាភិបាល​កម្ពុ​ជា​ថា ពួកគេ​មានការ​ប្តេជ្ញា​ម៉ឺងម៉ាត់​ក្នុងការ​គោរព​សិទ្ធិមនុស្ស តាមផ្លូវ​ច្បាប់​។​



​សំឡេង​លោក កែវ រ៉េមី បកស្រាយ​សំណួរ​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​៨ ខែមិថុនា​នេះ​៖



​កាលពី​ខែឧសភា កន្លងទៅ លោក កែវ រ៉េមី ដែលមាន​បទពិសោធន៍​យ៉ាង​ជោគជាំ​ជាមួយ​គណបក្សប្រឆាំង​ក៏​ធ្លាប់​លើកឡើង​ផងដែរ​ថា បុគ្គល​ដែល​ធ្វើការ​ឲ្យ​អង្គការក្រៅរដ្ឋាភិបាល សមាគម ដែលមាន​ឈ្មោះ សិទ្ធិមនុស្ស មិនមែនជា​បុគ្គល​ដែល Perfect នោះឡើយ​។​ទន្ទឹមគ្នា​ដែរ លោក​ទទួលស្គាល់ថា ទាំង​លោក ទាំង​គណៈកម្មាធិការ​សិទ្ធិមនុស្ស​ទាំងមូល រួមទាំង​ព្រះពុទ្ធសាសនា ក៏​មិនល្អ​ឥតខ្ចោះ​នោះដែរ​៕




Tag:
 កែវ រ៉េ​មី​
  សិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com