ពីនេះ ពីនោះ
កា​ត្រែ​ត​
10, Jun 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​កា​ត្រែ​ត គឺជា​ប្រភេទ​បក្សី​មួយ​ប្រភេទ ដែល​នៅពេល​ពេញវ័យ ខ្នង​ពណ៌​ត្នោត​ចាស់ ក្បាល ក ទ្រូង និង​ពោះ​ពណ៌​ត្នោត​ទុំ ផ្នែក​គូថ​អង្កន់​ឆ្នូត​ស ជើង​ក្រហម ចំពុះ​ខ្មៅ គល់​ចំពុះ​ពណ៌​បៃតង​។ ផ្ទុយ​មកវិញ នៅពេល​មិនទាន់​ពេញវ័យ មាន​ពណ៌​ស្រអាប់ ផ្នែក​ពោះ​ខ្មៅ អង្កន់​ឆ្នូត​ស ស្លាប​ខ្មៅ​។ បក្សី​នេះ តែង​រស់នៅ​តាម​ទឹក​តំបន់​វាលទំនាប គុម្ព​ត្រែង​លិច​ទឹក​។ ចំពោះ​របាយ​រស់នៅ វា​មាន​គ្រប់​ទីកន្លែង និង​បង្ហាញខ្លួន​ពេញ​មួយឆ្នាំ ហើយ​ធ្វើ​ការបន្ត​ពូជ ចាប់ពី​ខែកុម្ភៈ ដល់​ខែមិថុនា​៕



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com