ពីនេះ ពីនោះ
តើ​ពាក្យ «​ជំទាវ​» មាន​អត្ថន័យ​ដូចម្ដេច​?
11, Jun 2016 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត បានកំណត់​អត្ថន័យ​នៃ​ពាក្យ « ជំទាវ​» មាន​អត្ថន័យ​ដូចខាងក្រោម​៖



ពាក្យ​«​ជំទាវ​» មាន​ថ្នាក់​ពាក្យ​ជា​(​ន​.) មានន័យថា បណ្ដា​សក្តិ​សម្រាប់​ស្ត្រី​ជា​ភរិយា​សេនាបតី​ដោយ​ព្រះករុណា​ជា​ម្ចាស់ជីវិត ទ្រង់​ប្រោស​ព្រះរាជទាន​តាំងៈ លោកជំទាវ​(​លោកស្រី​)​។ បណ្ដា​សក្តិ​នេះ ទោះ​បរិ​យារ​បស់​មន្ត្រី​ស​ក្តី​១០ ហ៊ូពាន់​ឯទៀតៗ ក្រៅពី​សេនាបតី​ក៏ដោយ ស្រេច​នឹង​ព្រះករុណា​ជា​ម្ចាស់ជីវិត បើ​ទ្រង់​ព្រះមេត្តាប្រោស​ព្រះរាជទាន​តាំង​ក៏បាន​។ ពាក្យ​នេះ កាលពី​ក្នុង​សម័យបុរាណ ប្រហែលជា​ហៅថា ចាំ​ទាវ ឬ​ចំ​ទាវ​? ព្រោះ​បាន​សង្កេតឃើញថា ប្រហែល​ក្លាយ​មកពី​ពាក្យ​សៀម​សម័យបុរាណ​យូរអង្វែង​ហើយ​ថា ប្រៈចាំ​ទាវ​«​ប្រចាំ​ជើង​»​ឬ ហ្យិ​ង​ប្រៈចាំ​ទាវ​«​ស្ត្រី​ប្រចាំ​ជើង​» គឺ​ស្ត្រី​អ្នក​នៅ​ប្រចាំ​ការបម្រើ​ជិត​ជើង​ស្វាមី​(​ភរិយា​) ជា​ពាក្យ​ប្រែ​ចេញមក​អំពី សំ​. បា​. ថា បាទបរិចារិការ​។​

ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com