ពីនេះ ពីនោះ
Password អំពើពុករលួយ ក៏​ដូរ​ហូរហែ​ដែរ​
10, Jun 2016 , 3:47 pm        
រូបភាព
ដោយ: ថ្មីៗ
​និពន្ធ​ដោយ ប៉ាកកា​ខ្មៅ​!
​កំណាព្យ​បទ ពាក្យ ៩



-​មិន​ប្រឌិត ជា​រឿង​ពិត កើត​ច្រើន​ឆ្នាំ​    ​          ​បើតាម​ចាំ រឿង​សូកប៉ាន់ មាន​ពាក្យ​គេ​
​កាលពីមុន ថ្លៃ​ទឹកប៊ិច  កុំ​ភ្លេច​មេ​    ​             ​ត្រូវ​រិះរេ ទោះ​ខ្ចី​គេ  លៃ​ឲ្យ​បាន​។​

-​ពាក្យ​បន្ទាប់ ឮ​ញឹកញាប់ ថ្លៃ​ទឹកតែ​    ​            ​គុយទាវ​ដែរ តែ​មិនដែល គិត​ជា​ចាន
​ខ្លះ​លក់​ស្រែ កេរ​ពុក​ម៉ែ  ក៏​មិន​ស្មាន​    ​             ​ថា​មិនបាន អាច​បង្គ្រប់ ថ្លៃ​ទឹកតែ​។​

-​ស៊ាំ​ពាក្យចាស់ គេ​ក៏​ផ្លាស់ password ថ្មី​          ​ជូន​មន្ត្រី ជា​ថ្លៃ​សាំង ក៏មានដែរ​
​អត់​ថ្លៃ​សាំង​    ​កិច្ច​ជាប់គាំង រាប់​ឆ្នាំ​ខែ​           ​     ជូន​គេចកែ   នៅ​ត្រប៉ែ  អូស​ក្រឡា​។​

-​វេលា​ប្តូរ  គេ​ប្រើ​ម៉ូ ឲ្យ​ស័ក្តិសម​    ​               ​ជា​ក្រឹត្យក្រម   ត្រូវ​រៀបចំ ថ្លៃ​សេវា​
​កាត​ទូ​រសព្ទ  ប្រើ​សម្រាប់  ធ្វើ​កិច្ចការ​    ​          ​រយ​ដុល្លារ  មាន​កិច្ចការ ខ្លះ​រាប់ពាន់​។​

-​ខ្លះ​សូក​ឆ្លាត រៀបចំ​ស្អាត បែប​ថ្លៃថ្នូរ                 ​ខ្ចប់​កាដូ មាន​ក្បាច់ក្បូរ រុំ​ច្រើន​ជាន់​
​ខ្ចប់​សោ​ឡាន បែប​ហំ​ហាន ព្រោះ​គេ​គ្រាន់          ផ្តល់រ​ង្វាន់ បែប​បំភាន់ ខ្លាច​គេ​ដឹង​។   

-​តែ​កាហ្វេ ទឹកប៊ិច​មេ  ឲ្យ​រាស្ត្រ​ក្រ​    ​               ​ច្រើន​តំណ ម្តេច​បន្ត ឲ្យ​រាស្ត្រ​ខឹង​    ​    ​
​បាត់​សំឡេង មិនមែន​លេង គួរ​ខំប្រឹង​             ​រឹតបន្តឹង កុំ​ស្រវឹង នឹង​លាភ​ជ្រុល​៕​    ​


Tag:
 កំណាព្យ
© រក្សាសិទ្ធិដោយ thmeythmey.com