កីឡាជាតិ
ជាតិ
ភ្នំពេញ​ក្រោ​ន​បញ្ចប់​កិច្ចសន្យា​កីឡាករ​២​រូប មុន​ស្វាគមន៍ មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា​ល្ងាច​នេះ​
10, Jun 2016 , 4:10 pm        
រូបភាព
ប្រភព​រូបថត ភ្នំពេញក្រោន
ប្រភព​រូបថត ភ្នំពេញក្រោន
ដោយ:
​ភ្នំពេញ​ក្រោ​ន​ក្រោយពី​បញ្ចប់​កុងត្រា​ជាមួយ​កីឡាករ​ខ្សែបម្រើ​កណ្តាល នឿ​ត ធា​រី និង​ខ្សែប្រយុទ្ធ នី​ហ្សែ​រី​យ៉ា George Kelechi កាលពី​ម្ស​ល​មិញ នឹង​ទ្វារ​កីឡដ្ឋាន RSN របស់ខ្លួន​ដើម្បី​ស្វាគមន៍​ក្រុម​ភ្ញៀវ មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា នា​វេលា​ម៉ោង​៦​ល្ងាច​នេះ​។​



​កីឡាករ​ខ្សែបម្រើ​កណ្តាល និង​កីឡាករ​ខ្សែប្រយុទ្ធ​ជនជាតិ​នី​ហ្សេ​រី​យ៉ា George Kelechi ដែល​ទើបនឹង​ចូល​ក្លិប​ភ្នំពេញ​ក្រោ​ន​មុន​ការបើក​រដូវ​កាល​ថ្មី ២០១៦ ពេលនេះ​ពួកគេ​បាន​ចែកផ្លូវ​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន​ហើយ​កាលពី​ម្សិលមិញ​បន្ទាប់ពី​កុងត្រា​របស់​ពួកគេ​បានបញ្ចប់​។ នេះ​បើ​យោ​ងា​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន (Phnom Penh Crown FC)​។

​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នោះ​បញ្ជាក់​ដូច្នេះ​ថា​៖«​កីឡាករ​កូនកាត់​ខ្មែរ​បារាំង ខ្សែបម្រើ​កណ្តាល នឿ​ត ធា​រី និង​ខ្សែប្រយុទ្ធ នី​ហ្សែ​រី​យ៉ា George Kelechi បាន​ចែកផ្លូវ​ជាមួយ​ក្លឹប​ភ្នំពេញ​ក្រោ​ន ដោយ​កុងត្រា​របស់​កីឡាករ​ទាំងពីរ​ត្រូវបាន​បញ្ចប់​។ កីឡាករ ធា​រី និង George ចូលរួម​ជាមួយ​ក្លឹប​ភ្នំពេញ​ក្រោ​ន​មុន​រដូវ​កាល​នេះ​»​។​

​ក្រោយពី​បញ្ចប់​កុងត្រា​ជាមួយ​កីឡាករ​របស់ខ្លួន ភ្នំពេញ​ក្រោ​ន នឹង​បើកទ្វារ​កីឡដ្ឋាន RSN ដើម្បី​ស្វាគមន៍​ក្រុម​ភ្ញៀវ មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា ក្នុង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​នៃ​សប្តាហ៍​ទី​៩ នា​ល្ងាច​នេះ​៕ 


Tag:
 ​បាល់ទាត់​
  Cambodian League 2016
© រក្សាសិទ្ធិដោយ thmeythmey.com