ជាតិ
Bigo LIVE កំពុង​វាយលុកយ៉ាង​ខ្លាំង​ក្នុងចំណោម​យុវវ័យ ធ្វើ​ឲ្យ​អ្នកខ្លះ​ភ្លេច​បាយទឹក និង​អត់​គេង​
12, Jun 2016 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
ទើបតែ​ចាប់កំណើត​នៅ​ថ្ងៃទី​១២ ខែ​មិនា ប៉ុណ្ណោះ បណ្តាញ​សង្គម Bigo LIVE របស់​សិង្ហ​បុរី ទទួលបាន​នូវ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​ក្រុមយុវជន​នៅ​តំបន់​អាស៊ី ក្នុងនោះ​មាន​កម្ពុជា​ផងដែរ​។ Bigo Live ជា​បណ្តាញ​សង្គម ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​អាច​បង្ហោះ​វីដេអូ​ផ្សាយ​ផ្ទាល់​ពី​សកម្មភាព​របស់​ខ្លួន​ទៅកាន់​អ្នកដទៃ​។​


​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ រូបភាព​វីដេអូ​ផ្សាយ​ផ្ទាល់ (​ជា​រូប Selfie) មានគុណ​ភាពច្បាស់ ហើយ​ម្ចាស់​គណនី​អាច​ឆ្លើយ​ភ្លាមៗ​ទៅកាន់​មិត្តភក្តិ អ្នកគាំទ្រ (Fans) ដែល​បាន​សរសេរ​ជា​សារ​ទៅកាន់​ខ្លួន​ផងដែរ​។  គេ​អាច​ទទួលបាន​គណនី Bigo LIVE ដោយ​គ្រាន់តែ ទាញយក (Download) App មួយ​នេះ ហើយ​ចុះ​អាច​ឈ្មោះ​បាន​ដោយ​ប្រើប្រាស់​គណនី​បណ្តាញ​សង្គម Facebook, Twitter ឬ Google+ ។​

​នា​រយៈពេល​ចុងក្រោយ យុវជន​ខ្មែរ​ជាច្រើន បាន​ទាញយក App មួយ​នេះ ដើម្បី​ភ្ជាប់​ទំនាក់ទំនង​របស់ខ្លួន​ជាមួយ​មិត្តភក្តិ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គេ​សង្កេតឃើញ យុវជន​មួយចំនួន​ចំណាយពេល​យ៉ាងច្រើន​ទៅលើ Bigo ដោយ​ភ្លេច​បាយទឹក និង​ជ្រុល​ម៉ោង​ដំណេក​ថែម​ទៀតផង​។

Bigo LIVE ធ្វើ​ឲ្យ​មនុស្ស​ទាំងអស់​ប្រៀបបាន​ដូចជា​តារា ប៉ុន្តែ​ស្រប​ជាមួយគ្នា​នោះ គេ​សង្កេតឃើញ​មានការ​ប្រើប្រាស់​ភាសា និង​រូប​ភាពមិន​គប្បី​មួយចំនួន​ផងដែរ​៕


Tag:
 ​បណ្តាញ​សង្គម​
  Bigo
© រក្សាសិទ្ធិដោយ thmeythmey.com