ជាតិ
​​​ន​យោ​បាយ​ជាតិ​
សាលា​ឧ​ទ្ធរ​ណ៍ស​ម្រេច​បន្ត​ឃុំខ្លួន​មន្ត្រី​អាដហុក និង​អគ្គលេខាធិការរង គជប
13, Jun 2016 , 12:41 pm        
រូបភាព
សវ​នា​សាលាឧទ្ធរណ៍​បានសម្រេច​បន្ត​ឃុំខ្លួន​មន្ត្រី​អាដហុក និង​អគ្គលេខាធិការរង គជប ក្រោយពី​បើកសវនាការ​ជម្រះ​បណ្តឹងសុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​របស់​មន្ត្រី​ទាំង៥រូប នៅ​ព្រឹក​នេះ។



លោក សំ សុខ​គង់ មេធាវី​ការពារ​ក្ដី​លោក នី ចរិយា បាន​ប្រាប់​អ្នកកាសែត​ថា សាលាឧទ្ធរណ៍​បានសម្រេច​មិន​ចាត់ការ​លើ​បណ្តឹងសុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​របស់លោក នី ចរិយា និង​មន្ត្រី​អាដហុក៤រូបនេះ​ឡើយ ក្រោម​មូល​ហេតុថា​សេចក្ដីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​រឿង​សម​ហេតុផល​តាមច្បាប់។

មេធាវី​ការពារ​ក្តី​ឲ្យ​លោក នី ចរិយា រូបនេះ បាន​បញ្ជាក់ថា លោក​នឹង​ពិភាក្សា​ជាមួយ​កូនក្ដី​លោក​បន្តទៀត ដើម្បី​បន្ត​នីតិវិធី​ប្ដឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល។

គួរ​បញ្ជាក់ថា មន្ត្រី​សមាគម​អាដហុក​ទាំង៤នាក់​ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​សូកប៉ាន់​សាក្សី រីឯ​លោក នី ចរិយា វិញ លោក​ត្រូវបាន​ចោទប្រកាន់​ពីបទ សមគំនិត​សូកប៉ាន់​សាក្សី៕


Tag:
 អាដហុក
 គជប
© រក្សាសិទ្ធិដោយ thmeythmey.com