កីឡាជាតិ
ជាតិ
សៀមរាប​អង្គរ​ឡើងទៅ​វគ្គ​៨​ក្រុម​ចំណែក​ប៉ូលិស​, វេ​ស្ទើ​ន និង​អាស៊ី​អឺរ៉ុប​បាត់បង់​ឱកាស​
16, Jun 2016 , 3:12 pm        
រូបភាព
ដោយ:
​ការប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន លើក​ទី​១០ បានបញ្ចប់​ការប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​ល​នីមួយៗ​កាលពី​ថ្ងៃទី​១៥ ខែកក្កដា ម្សិលមិញ ដោយបាន​រកឃើញ​ក្រុម​ចំនួន​៨ ដើម្បី​ឡើងទៅ​ប្រកួត​នៅ​វគ្គ​បន្ត​។ ក្នុងចំណោម​ក្រុម​ទាំងនោះ​មានតែ​សៀមរាប​អង្គរ តែមួយគត់​ជា​ក្រុម​តាម​ខេត្ត​ដែលមាន​សមត្ថភាព​ឡើងដល់​វគ្គ​៨​ក្រុម​នេះ ចំណែក​ក្រុម​នៅក្នុង​ក្របខណ្ឌ​លី​ក ប៉ូលិស វេ​ស្ទើ​ន​ភ្នំពេញ និង​អាស៊ី​អឺរ៉ុប បាន​បាត់បង់​ឱកាស​ក្នុងការ​ឡើងទៅ​វគ្គ​បន្ត​។​



​សៀមរាប​អង្គរ ជា​ក្រុម​តាម​ខេត្ត​តែមួយគត់​ដែលមាន​សមត្ថភាព​អាច​ឡើងទៅ​វគ្គ​៨​ក្រុម​ជាមួយ ណាហ្គា​វើ​ល តំណាង​ឲ្យ​ពូ​ល D បន្ទាប់ពី​ក្រុម​ម្ចាស់​ផ្ទះមួយ​នេះ​បាន​យកឈ្នះ ខេត្តស្វាយរៀង ៣-១ កាលពី​ម្សិលមិញ​។ ការ​ឈ្នះ​នេះ​ធ្វើ​ឲ្យ សៀមរាប​អង្គរ ទទួលបាន​៣​ពិន្ទុ​បន្ថែម ដើម្បី​ឈរ​ចំណាត់ថ្នាក់​លេខ​២ ដោយមាន​១០​ពិន្ទុ​។ ឱកាស​នៃ​ការ​ឡើងទៅ​វគ្គ​បន្ត​នេះ បន្ទាប់ពី​ក្រុម​ណាហ្គា​វើ​ល ទម្លាក់ ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ តាមរយៈ​ការ​លត់ ៣-១ នា​ពហុ​កីឡដ្ឋាន​ជាតិ កាលពី​ម្សិលមិញ​។  

​តាមរយៈ​ការ​លត់​របស់​ក្រុម​ណាហ្គា​វើ​ល​នេះ​ធ្វើ​ឲ្យ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ ដែលជា​ក្រុម​នៅក្នុង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​កមួយ​នេះ​បាត់បង់​ឱកាស​ឡើងទៅ​ប្រកួត​នៅ​វគ្គ ជាមួយ​ក្រុម​២​ផ្សេងទៀត គឺ​វេ​ស្ទើ​ន​ភ្នំពេញ និង​ក្រុម​អាស៊ី​អឺរ៉ុប ដោយ​ក្រុមប៉ូលិស​មាន​៨​ពិន្ទុ ឬ​ឯ​វេ​ស្ទើ​ន​ភ្នំពេញ​មាន ៦​ពិន្ទុ និង​ក្រុម​អាស៊ី​អឺរ៉ុប មាន​៩​ពិន្ទុ​។

​ចំណែក ភ្នំពេញ​ក្រោ​ន សម្រាប់​ការប្រើ​កីឡដ្ឋាន RSN ដើម្បី​ប្រជែង​ជាមួយ​ក្រុម​ស៊ីម៉ាក់ សម្រាប់​ឈរ​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ពូ​ល C បាន​ត្រឹម​រក្សា​លទ្ធផល​ស្មើ ០-០ ធ្វើ​ឲ្យ​ក្រុម​ទាំងពីរ​មាន​១៣​ពិន្ទុ​ស្មើគ្នា​។ ប៉ុន្តែ​ដោយសារ​ភ្នំពេញ​ក្រោ​ន​មាន​គ្រាប់​បាល់​ចំណេញ​ច្រើនជាង​នាំ​ឲ្យ​ក្រុម​នេះ​ឈរ​ចំណាត់​លេខ ចំណែក​ស៊ីម៉ាក់​ឈរ​ចំណាត់​លេខ​២ ដោយ​ក្រុម​ទាំងពីរ​ត្រូវ​ឡើងទៅ​ប្រកួត​នៅ​វគ្គ​១/៤ តំណាង​ឲ្យ​ពូ​ល C​។​

​ដោយឡែក នា​ការប្រកួត​នៅក្នុង​ពូ​ល C ក្រុម​ម្ចាស់ផ្ទះ​ខេត្ត​ប៉ៃលិន បាន​យកឈ្នះ ខេត្តកំពត ២-១ ខណៈ វេ​ស្ទើ​ន ស៊ី ខេត្តកំពង់ស្ពឺ ១២-០​។ ចំណែក​នៅក្នុង​ពូ​ល D ខេត្តក្រចេះ ស៊ី ខេត្តព្រះវិហារ ៣-០​។  

​គួរ​បញ្ជាក់ថា ក្រុម​ទាំង​៨​ដែល​ឡើងទៅ​ប្រកួត​នៅ​វគ្គ ១/៤ រួមមាន សៀមរាប​អង្គរ និង​ណាហ្គា​វើ​ល តំណាង​ពូ​ល​D, ភ្នំពេញ​ក្រោ​ន និង ស៊ីម៉ាក់ តំណាង​ពូ​ល C, ក្រសួងការពារជាតិ និង​បឹងកេត​អង្គរ តំណាង​ពូ​ល B និង​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង និង​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ តំណាង​ពូ​ល A​។ សៀមរាប​អង្គរ​ជា​ក្រុម​តាម​ខេត្ត​តែមួយគត់​ដែល​អាច​ឡើងដល់ ១/៤ ក្នុងចំណោម​១៤​ខេត្ត​៕     


Tag:
 ​បាល់ទាត់​
  Hun Sen Cup 2016
© រក្សាសិទ្ធិដោយ thmeythmey.com