អត្ថបទពាណិជ្ជកម្ម
តារា​ត្រៀម​នឹង​រះ​ថ្មី​ពីររូប ជា​តារាភាពយន្ត​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ ភី​អិន​អិន​
16, Jun 2016 , 4:03 pm        
រូបភាព
ដោយ: ថ្មីៗ
​តារា​ដែល​នឹងត្រូវ​រះ​ថ្មី​លើ​វិថី​ភាពយន្ត​កម្ពុជា នឹងត្រូវ​បានជ្រើសរើស លើ​កញ្ចក់​ទូរទស្សន៍ ភី​អិន​អិន ចុង​សប្តាហ៍​នេះ​។​

​ទស្សនិកជន នឹងមាន​ឱកាស​បាន​ទស្សនា បេក្ខជន បេ​ក្ខ​នារី ដែលមាន​មុខមាត់ ដូច ឬ​ស្រដៀង​កំពូល​តារាភាពយន្ត​នៃ​ស្ថានីយទូរទស្សន៍ TVB របស់​ទីក្រុង ហុងកុង តាមរយៈ​ព្រឹត្តិការណ៍ PNN TVB Showcase ២០១៦ ប្រារព្ធ​ធ្វើ​នា​ថ្ងៃអាទិត្យ ចុង​សប្តាហ៍​នេះ ចាប់ពី​ម៉ោង ៥​ល្ងាច​តទៅ​។​

​បេក្ខភាព​ប្រជែង​លេចធ្លោរ​៦​រូប ក្នុងចំណោម ១០​រូប ដែល​ជ្រើស​ចេញពី​កម្មវិធី អ្នកមាន​មុខមាត់​ដូច ឬ​ស្រដៀង​កំពូល​តារាភាពយន្ត​ហុងកុង នឹង​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍​នេះ ដែល​សុទ្ធសឹង​ជា​អ្នក​មានឱកាស​ជាប់​ជា​តារាភាពយន្ត​នាពេលខាងមុខ​។​

​កម្មវិធី អ្នកមាន​មុខមាត់​ដូច ឬ​ស្រដៀង​កំពូល​តារាភាពយន្ត​ហុងកុង របស់ ភី​អិន​អិន បាន​ដំណើរ​ការប្រមាណ ២​ខែ​មកហើយ ដោយមាន​បេក្ខជន បេ​ក្ខ​នារី​ជាច្រើន​រយ​នាក់​ចូលរួម​ប្រកួតប្រជែង​តាមរយៈ ការផ្ញើ​រូបថត​របស់ខ្លួន មកកាន់​ទំព័រ​ហ្វេ​ស​បុក​ផ្លូវការ​របស់ ភី​អិន​អិន​។​

​បេក្ខជន​ទាំង​១០​រូប រួម​នឹង​រូបថត​របស់​ពួកគេ​ត្រូវបាន​បង្ហោះ​លើ​ទំព័រ ហ្វេ​ស​បុក ផ្លូវការ ភី​អិន​អិន ដែលមាន​អាសយដ្ឋាន https://www.facebook.com/PNNDramaFanClub/
​ថ្មីៗ​នេះ ភី​អិន​អិន បានជ្រើសរើស អ្នក​ដែលមាន​មុខមាត់ ដូច ឬ​ស្រដៀង​តារាភាពយន្ត​ហុងកុង ប្រចាំ​ទូរទស្សន៍ TVB បាន​ចំនួន ១០​រូប ដែល​ចម្រាញ់​ចេញពី​បេក្ខភាព​ប្រជែង​ជាច្រើន​រយ​នាក់​។ ពួកគេ​ទាំងអស់​ដែល​ត្រូវបាន​ជ្រើសរើស សុទ្ធតែ​មានមុខមាត់​ដូច ឬ​ស្រដៀង តារាភាពយន្ត​របស់ TVB ទាំងអស់​។​

​នៅ​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ ភី​អិន​អិន នឹង​បង្ហាញ​វត្តមាន​បេក្ខជន​លេខ​ធ្លោ​រទាំង​៦​នាក់ ក្នុង​កម្មវិធី PNN TVB Showcase ២០១៦ ដោយមាន​ការចូលរួម​ពី​សំណាក់​កំពូល​តារាភាពយន្ត​ទីក្រុង ហុងកុង នាង Nancy Wu និង​លោក Vincent Wong ទៀតផង​។ អ្វីដែល​ពិសេស ពួកគេ​ទាំង​២​រូប នឺង​ចូលរួម​សម្រេច​ជ្រើសរើស សម្រាប់​ជ័យលាភី​ជាប់​ជាតា​រា​ប្រុស ស្រី ចំនួន​២​រូប ដែល​នឹង​មានឱកាស​ទទួលពាន រួមជាមួយ​កុងត្រា​ផលិត​ខ្សែភាពយន្ត​ជាមួយ ភី​អិន​អិន​។​

​កំពូល​តារាភាពយន្ត​ហុងកុង នាង Nancy Wu និង​លោក Vincent Wong នឹងធ្វើ​ដំណើរ​ជាពិសេស មកកាន់​ទីក្រុង​ភ្នំពេញ នា​ថ្ងៃទី ១៩ មិថុនា​ខាងមុខ ដើម្បី​ជួប​ផ្ទាល់​នឹង​ប្រិយមិត្ត​ខ្លួន​ជាច្រើន​នៅ​កម្ពុជា​។​

​ប្រិយមិត្ត មានបំណង​ចង់​ជួប​ផ្ទាល់​ជាមួយនឹង Nancy Wu ក៏ដូចជា Vincent Wong អាច​ចូលមក​កាន់​ទំព័រ ហ្វេ​ស​បុក ផ្លូវការ​របស់ ភី​អិន​អិន ដែលមាន​អាសយដ្ឋាន https://www.facebook.com/PNNDramaFanClub/  សម្រាប់​ព័ត៌មាន​ពាក់ព័ន្ធ​និង​ការទទួលបាន​សំបុត្រ​។

​កាលពី​ឆ្នាំ ២០១៣ Vincent Wong ធ្លាប់​បានឈ្នះ​ពាន​តារា​ប្រុស​ឆ្នើម​ពី​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ របស់ TVB ក្រោយ​សម្តែង​ក្នុង​ខ្សែភាពយន្ត​ភាគ​ជាច្រើន​ក្នុង​ឆ្នាំ​នោះ ដូចជា រឿង Season of Love រឿង Sergeant Tabloid រឿង A Change of Heart ក៏ដូចជា​រឿង Will Power and Coffee Cat Mama ជាដើម​។ កាលពីដើមឆ្នាំ​២០១៦ ស្ថានីយទូរទស្សន៍ ភី​អិន​អិន បាន​ចុះ​កិច្ចព្រមព្រៀង ចាក់ផ្សាយ​គ្រប់​ខ្សែភាពយន្ត​ភាគ​ថ្មី​របស់ TVB កំពុង​ដាក់​បញ្ចាំង​ក្នុង​ទីក្រុង​ហុងកុង​។​

TVB PNN SHOWCASE ជាមួយ នាង Nancy Wu និង​លោក Vincent Wong និង​ចាប់ផ្តើម​នា​ថ្ងៃអាទិត្យ ទី ១៩ មិថុនា ពី​ម៉ោង ៥​ល្ងាច​តទៅ នៅក្នុង​ស្ទូ​ឌី​យ៉ូ ទូរទស្សន៍ ភី​អិន​អី​ន ក្នុង​សង្កាត់​ព្រែក​ភ្នៅ​។​

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com