កីឡាជាតិ
ជាតិ
ការប្រកួត​ប៉េតង់​ដណ្តើមពាន​រង្វាន់​សម្តេច ស ខេង អត្ត​ព​លិ​ក​ចូលរួម​កើនឡើង​ទ្វេដង​
17, Jun 2016 , 1:32 pm        
រូបភាព
ដោយ:
​ការប្រកួត​កីឡា​ប៉េតង់​ដណ្តើមពាន​រង្វាន់​សម្តេច ស ខេង លើក​ទី​១៦ ឆ្នាំនេះ​មាន​អត្ត​ព​លិ​ក​ចូលរួម​កើនឡើង​ទ្វេដង​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន​។ ការប្រកួត​នេះ​នឹង​ព្រឹ​ត្ត​ទៅ​រយៈពេល​៤​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២០ ខែមិថុនា នៅ​ទីលាន​វាយ​ប៊ូល និង​ប៉េតង់​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ដោយ​ឆ្នាំនេះ​មាន​ក្លិប​-​សមាគម​ចំនួន​៣១​ចូលរួម និង​មាន​៦​ប្រភេទ​វិញ្ញាសា ហើយ​ការប្រកួត​ធើ្វ​ឡើង​តាម​រូបមន្ត​ប្រកួត​ជម្រុះ​វិលជុំ​។



​លោក អ៊ិន គឹម​ស្រ៊ុន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​បានបញ្ជាក់​ការប្រកួត​កីឡា​ប៉េតង់​ដណ្តើមពាន​រង្វាន់​សម្តេច ស ខេង ឆ្នាំនេះ​មាន​អត្ត​ព​លិ​ក​ចូលរួម​កើនឡើង​ទ្វេដង​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន ពោលគឺ​ឆ្នាំនេះ​មាន​អត្ត​ពិ​ក​ចូលរួម​ចំនួន​៣១១​នាក់ ដោយ​ឆ្នាំមុន​មាន​អត្ត​ព​លិ​ក​ចូលរួម​ត្រឹមតែ​ជាង​១០០​នាក់​ប៉ុណ្ណោះ​។



​ពាក់ព័ន្ធ​នៅ​នឹង​បញ្ហា​នៃ​ការកើនឡើង​ចំនួន​កីឡាករ​កីឡាការិនី​នេះដែរ លោក​អគ្គលេខាធិការ​ស​ហ​ព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា​រូបនេះ​បាន​ពន្យល់ថា ដោយសារ​បច្ចុប្បន្ន​វិញ្ញាសា​ប៉េតង់​ត្រូវបាន​ដាក់បញ្ចូល​នៅក្នុង​កម្មវិធីសិក្សា​រប​ស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ម្យ៉ាងទៀត​ដោយសារ​វិស័យ​កីឡា​នៅ​កម្ពុជា​កំពុងមាន​ការរីកចម្រើន​។​

​គួរ​បញ្ជាក់ថា ការប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​ពានរង្វាន់​សម្តេច ស ខេង ឆ្នាំនេះ​មាន​ក្លិប​-​សមាគមន៍​ដែល​នៅតាម​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ​ចំនួន​៣១ ចូលរួម ដោយ​ក្លិប និង​សមាគម​ទាំងនេះ​ត្រូវ​ប្រកួតប្រជែង​គ្នា​លើ​វិញ្ញាសា​ចំនួន​៦ គឺ​បុរស​៣​នាក់​ទល់នឹង​៣​នាក់​, វ័យចាស់​៣​នាក់​ទល់នឹង​៣​នាក់​, នារី​៣​នាក់​ទល់នឹង​៣​នាក់​, យុវជន​ចម្រុះ ៣​នាក់​ទល់នឹង​៣​នាក់​, យុវជន ១​នាក់​ទល់នឹង ១​នាក់ និង​យុវនារី ១​នាក់ ទល់នឹង ១​នាក់​។ ការប្រកួត​នេះ​នឹង​ប្រព្រឹត្តទៅ​រយៈពេល ៤​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២០ ខែមិថុនា នៅ​ទីលាន​វាយ​ប៊ូល និង​ប៉េតង់​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​៕     







Tag:
 ប៉េតង់​
  អ៊ិន គឹម​ស្រ៊ុន​
  ពានរង្វាន់​សម្តេច ស ខេង ២០១៦
© រក្សាសិទ្ធិដោយ thmeythmey.com