ជាតិ
សម្ដេច ហ៊ុន សែន ក្លាយជា​«​តៃកុង​»​ដឹក​ម្ចាស់​ម៉ូតូឌុប​
18, Jun 2016 , 11:31 am        
រូបភាព
រូបភាព៖ ហ្វេសប៊ុក សម្តេច ហ៊ុន សែន
រូបភាព៖ ហ្វេសប៊ុក សម្តេច ហ៊ុន សែន
ដោយ: ថ្មីៗ
​នៅ​ព្រឹក​ថ្ងៃ​សៅ​រិ៍​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះ​ជួប​ប្រជាពលរដ្ឋ​នៅតាម​ដងផ្លូវ​ចូលមក​កាន់​ខេត្តកោះកុង​។​

​តាមរយៈ​រូបថត​៨​សន្លឹក​ដែល​បាន​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នោះ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សួរសុខទុក្ខ​អ្នករត់ម៉ូតូឌុប​ម្នាក់ ហើយ​បាន​ធ្វើជា​«​តៃកុង​»​បើក​ម៉ូតូ​ដោយផ្ទាល់​ដឹក​ម្ចាស់​ម៉ូតូឌុប​នោះ​វិញ​យ៉ាង​សប្បាយរីករាយ​។​
 
​ក្រៅពីនេះ​ប្រមុខ​រដ្ឋាភិបាល ក៏បាន​បាន​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​អ្នកលក់​ចាប់ហួយ ព្រមទាំង​ក្រុមគ្រួសារ​កសិករ​ប្រកប​របរ​ស្រែចំការ​ដែល​មាន​ដាំ​ដំណាំ​នៅ​ជុំវិញ​ផ្ទះ​ផងដែរ​។ សម្ដេច ហ៊ុន សែន បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា​៖«​ខ្ញុំ​សប្បាយចិត្ត​ដែល​បាន​ស្វែងយល់ និង​បានឃើញ​ជនរួមជាតិរ​ស់​នៅ​សុខសាន្ត មានរ​បបរ​ទទួលទាន និង​មាន​ម៉ូតូ​ជាយា​ន្ត​ជំនិះ​ផ្ទាល់​ស្ទើរ​គ្រប់​ផ្ទះ​»៕
 






© រក្សាសិទ្ធិដោយ thmeythmey.com