កីឡាជាតិ
ទ័ព ប៉ះ ប៉ូលិស ដើម្បី​សាក​ជើង​កីឡាករ​ចំណូល​ថ្មី ខណៈ​វេ​ស្ទើ​ន ស្វាគមន៍ ណាហ្គា​វើ​ល​
18, Jun 2016 , 12:39 pm        
រូបភាព
ដោយ:
​ការប្រកួត​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ជុំ​ទី​២ សប្តាហ៍​ទី​១០ នា​រសៀល​ថ្ងៃទី​១៨ ខែមិថុនា នេះ ក្រសួងការពារជាតិ​(​ទ័ព​) ជួប អគ្គស្នងការ​នគរបាល​ជាតិ​(​ប៉ូលិស​) នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​(​ស្តា​ត​ចាស់​) ដើម្បី​សាក​ជើង​កីឡាករ​ចំណូល​ថ្មី​។ ចំណែក វេ​ស្ទើ​ន ស្វាគមន៍ ណាហ្គា​វើ​ល នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន​។

 
​ក្រុម​ឈរ​កំពូល​តារាង​ពានរង្វាន់​លី​ក​កំពូល ក្រសួងការពារជាតិ បន្ទាប់ពី​ទិញ​កីឡាករ​ជនជាតិ​កូរ៉េខាងជើង​២​រូប​កាលពីពេល​ថ្មីៗ ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​វាស់​ស្ទង់ ក៏ដូចជា​បង្ហាញ​សមត្ថភាព​របស់​កីឡាករ​ចំណូល​ថ្មី​របស់ខ្លួន​ក្នុង​ជុំ​ទី​២ នៃ​សប្តាហ៍​ទី​១០​។ ការប្រកួត​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​រសៀល​ម៉ោង ៣:៣០​នាទី នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​។  
 
​កីឡាករ​ចំណូល​ថ្មី​ជនជាតិ​កូរ៉េខាងជើង​ដែលជា​ចំណូល​ថ្មី​របស់​ក្រុម​ក្រសួងការពារជាតិ​រួមមាន​ខ្សែប្រយុទ្ធ Ri Hyok-chol ដែល​ពាក់អាវ​លេខ​៣៣​របស់​ក្រសួងការពារជាតិ និង​ខ្សែការពារ Jang Song-hyok​ដែល​ត្រូវ​ពាក់​លេខ​៣៤​។ Ri Hyok-chol និង Jang Song-hyok ជា​កីឡាករ​ដែល​ស្ថិតនៅក្នុង​ក្រុម​ជម្រើសជាតិ​កូរ៉េខាងជើង​នៅឡើយ​។​
 


​នា​រសៀល​ម៉ោង ៣:៣០​នាទី នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន​ក្រុម​ឈរ​បាត​តារាង វេ​ស្ទើ​ន​ភ្នំពេញ ដែលជា​ក្រុម​មិនដែល​ស្គាល់​ពាក្យ​ឈ្នះ​តាំងពី​ចាប់​បើក​រដូវ​កាល​ថ្មី ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម ណាហ្គា​វើ​ល ដើម្បី​ស្វែងរក​៣​ពិន្ទុ​សម្រាប់​ស្តារ​មុខមាត់​ក្នុង​ជើង​ទី​២ នៃ​សប្តាហ៍​ទី​១០​នេះ​។  
 


​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​បើកឆាក​ជុំ​ទី​២ សប្តាហ៍​ទី​១០ កាលពី​ម្សិលមិញ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ក្រុម​ភ្នំពេញ​ក្រោ​ន បាន​ត្រឹម​រក្សា​លទ្ធផល​ស្មើ ០-០ ជាមួយ ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​ប៉ុណ្ណោះ​៕ 
 


Tag:
 បាល់ទាត់​
  Cambodian League 2016
© រក្សាសិទ្ធិដោយ thmeythmey.com