កីឡាជាតិ
តើ រឿង សោ​ភ័​ណ្ឌ ឬ ពេជ្រ សីហា ន​ណា​ជា​ម្ចាស់​ជើងឯក​គោ​ជល់​រជ្ជកាល​ទី​៤?
18, Jun 2016 , 3:52 pm        
រូបភាព
ដោយ:
ការប្រកួត​ក្បាច់គុន​បុរាណ​ខ្មែរ​ដណ្តើម​ពានរង្វាន់​ជើងឯក​គោ​ជល់​រជ្ជកាល​ទី​៤ បាន​ឈានដល់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយ​ល្ងាច​ថ្ងៃទី​១៨ ខែមិថុនា នេះ កីឡាករ​ជើង​ខ្លាំង រឿង សោ​ភ័​ណ្ឌ ត្រូវ​ប្រជែង​ជាមួយ​កីឡាករ ពេជ្រ សីហា ដើម្បី​ដណ្តើម​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​នេះ​។ ចំណែក​កីឡាករ ឡុង សុ​ភី ជួប​ប្រកួត​ជាមួយ​កីឡា​ការ ឡាវ ដើម្បី​ដណ្តើមយក​ចំណាត់ថ្នាក់​លេខ​៣ និង​លេខ​៤​។ តើ រឿង សោ​ភ័​ណ្ឌ និង ពេជ្រ សីហា ន​ណា​ជា​ម្ចាស់​ជើងឯក​គោ​ជល់​រជ្ជកាល​ទី​៤?

 
​កីឡាករ​ជើង​ខ្លាំង រឿង សោ​ភ័​ណ្ឌ បន្ទាប់ពី​ផ្តួល​កីឡាករ ឡុង សុ​ភី ឲ្យ​សន្លប់​នៅក្នុង​ទឹក​២​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ត្រូវ​ប្រកួតប្រជែង​ជាមួយ​កីឡាករ ពេជ្រ សីហា ដើម្បី​ដណ្តើម​ជើងឯក​នៃ​ពានរង្វាន់​គោ​ជល់​រជ្ជកាល​ទី​៤ នា​វេលា​ម៉ោង ៦​ល្ងាច​នេះ នៅលើ​សង្វៀន​ស្ថានីយទូរទស្សន៍ CNC​។ គូ​នេះ​និង​ក្លាយជា​គូ​ដ៏​ជក់ចិត្ត​ព្រោះ​សុទ្ធសឹង​ជា​កីឡាករ​ជើង​ខ្លាំង ជាពិសេស​នោះ​មុននឹង​មកជួប​គ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ កីឡាករ ពេជ្រ សីហា បាន​ផ្តួល​គូប្រកួត​ឲ្យ​សន្លប់​នៅក្នុង​ទឹក​ទី​៤ នៅ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ចំណែក រឿង សោ​ភ័​ណ្ឌ ផ្តូ​ល​ដៃគូ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២​។   
 
​ចំណែក​កីឡាករ ឡុង សុ​ភី មកពី​ក្លិប​សាល​វ័​ន្ត​កីឡា ក្រោយពី​ចាញ់​កីឡាករ រឿង សោ​ភ័​ណ្ឌ ត្រូវ​ប្រកួតប្រជែង​ដណ្តើមយក​ចំណាត់ថ្នាក់​លេខ​៣ និង​លេខ​៤ ជាមួយ​កីឡាករ​ឡាវ​ធុ​ត​ស៍​ភុ​ន ស​.​សុ​ម៉ាលី ជា​កីឡាករ​ដែល​សន្លប់​ក្នុង​ទឹក​ទី​៤​ក្រោម​កណ្តាប់ដៃ​របស់​កីឡាករ ពេជ្រ សីហា នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នា​ល្ងាច​នេះ​ផងដែរ​។     
 

Tag:
 ​ប្រដាល់​
  រឿង សោ​ភ័​ណ្ឌ​
  ពេជ្រ សីហា​
  ឡុង សុ​ភី
© រក្សាសិទ្ធិដោយ thmeythmey.com