កីឡាជាតិ
រឿង សោ​ភ័​ណ្ឌ ក្លាយជា​ម្ចាស់​ជើងឯក​គោជ​ល់វគ្គ​៤​ ក្រោយ​ផ្តួល ពេជ្រ សីហា នៅ​ទឹក​ទី​២
19, Jun 2016 , 11:41 am        
រូបភាព
ដោយ:
​កីឡាករ រឿង សោ​ភ័​ណ្ឌ បាន​ក្លាយជា​ម្ចាស់​ជើងឯក​គោ​ជល់​រជ្ជកាល​ទី​៤ ក្រោយពី​ផ្តួល​កីឡាករ ពេជ្រ សីហា ឲ្យ​សន្លប់​នៅក្នុង​ទឹក​ទី​២ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​លើស​ង្វៀន CNC កាលពី​យប់​ថ្ងៃទី​១៨ ខែមិថុនា ម្សិលមិញ​នេះ ខណៈ​កីឡាករ ឡុង សុ​ភី ទទួលបាន​ចំណាត់ថ្នាក់​លេខ​៤ ក្រោយពី​ចាញ់​កីឡាករ ឡាវ​។  

 
​កីឡាករ រឿង សោ​ភ័​ណ្ឌ បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់​គោ​ជល់​រជ្ជកាល​ទី​៤ ជាមួយនិង​ទឹកប្រាក់ ៥​ពាន់​ដុល្លារ បន្ទាប់ពី​ផ្តូ​ល​កីឡាករ ពេជ្រ សីហា ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២​។ សម្រាប់​ជ័យជម្នះ​របស់​កីឡាករ រឿង សោ​ភ័​ណ្ឌ នេះដែរ បន្ទាប់ពី​រូបគេ​បាន​ប្រើ​កណ្តាប់ដៃ​ឆ្វេង​វាយ​ទៅលើ​ផ្ទៃមុខ សីហា ពេញៗ​នៅក្នុង​ទឹក​ទីមួយ ចំណែក​កីឡាករ ពេជ្រ សីហា បាន​ព្យាយាម​ដើរចូល​ដើម្បី​ធ្វើការ​វាយបក​មកលើ សោ​ភ័​ណ្ឌ ផងដែរ​។ 
 
​លុះដល់​ទឹក​ទី​២ សោ​ភ័​ណ្ឌ បាន​បោះ​កណ្តាប់ដៃ និង​ទាត់​តែ​ត្រូវ សីហា បាន​រង​ជាប់​។ ការ​ទាត់​និង​វាយ​មកលើ​ផ្ទៃមុខ​នេះ​វា​ហាក់ដូចជា​ធ្វើ​ឲ្យ សីហា ក្តៅស្លឹកត្រចៀក ប្រឹង​ព្យាយាម​ដើរចូល​ដើម្បី​ធ្វើការ​វាយបក​សងសឹក​ទៅវិញ​តែ​ត្រូវ​កីឡាករ រឿង សោ​ភ័​ណ្ឌ ទាត់​ចំក​ញ្ចឹ​ង ក បណ្តាល​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២​នេះ​តែម្តង​។ ដែលជា​ហេតុ​ធ្វើ​ឲ្យ​កីឡាករ ពេជ្រ សីហា ក្លាយជា​ម្ចាស់​ជើងឯក​រង​ជាមួយនឹង​ទឹកប្រាក់ ២,៥០០​ដុល្លារ​៕     

សូមទស្សនាវីដេអូ៖


 

Tag:
 ប្រដាល់​
  រឿង សោ​ភ័​ណ្ឌ​
  ពេជ្រ សីហា
© រក្សាសិទ្ធិដោយ thmeythmey.com