កីឡាជាតិ
Ri Hyok Chol និង Richard Omokafe ជួយ​ឲ្យ​ទ័ព និង​ណាហ្គា​វើ​ល​ឈ្នះ ២-០ ដូចគ្នា​
19, Jun 2016 , 5:40 pm        
រូបភាព
ដោយ:
ការប្រកួត​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​រដូវ​កាល ២០១៦ សប្តាហ៍​ទី​១០ ជើង​ទី​២ កាលពី​ម្សិលមិញ​ខ្សែប្រយុទ្ធ​ជនជាតិ​កូរ៉េខាងជើង Ri Hyok Chol ទើបនឹង​ទិញ​ចូល​បាន​ជួយ​ឲ្យ​ក្រុម​ក្រសួងការពារជាតិ ឈ្នះ​លើ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ ២-០ សម្រាប់​ការចូល​លេង​ជា​លើកដំបូង​។ ជាមួយគ្នានេះ​ខ្សែប្រយុទ្ធ​ជនជាតិ​នេ​ហ្សេ​រី​យ៉ា Richard Omokafe បាន​ជួយ​ឲ្យ​ក្រុម​ណាហ្គា​វើ​ល ឈ្នះ​លើ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ២-០ ផងដែរ​។​

 


​ខ្សែប្រយុទ្ធ​ជនជាតិ​កូរ៉េខាងជើង Ri Hyok Chol ដែល​ក្រសួងការពារជាតិ​ទើបនឹង​នាំយកមក​កាលពីពេល​ថ្មីៗ សម្រាប់​ការចូល​លេង​ជា​លើ​កបំ​បូ​ង​កីឡាករ​រូបនេះ​រកបាន​២​គ្រាប់​ម្នាក់ឯង ដើម្បី​ជួយ​ឲ្យ​ក្រុម​ក្រសួងការពារជាតិ យកឈ្នះ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ ២-០ នា​ជំនួប​កាលពី​ម្សិលមិញ នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ ក្នុង​សប្តាហ៍​ទី​១០ នៃ​ជើង​ទី​២​។ ពីរ​គ្រាប់​របស់​កីឡាករ​ជនជាតិ​កូរ៉េខាងជើង​រូបនេះ​សម្រេចបាន​នៅ​នាទី​ទី ៣៧ និង​៤៥​។ 
 


​ជាមួយគ្នានេះ​កីឡាករ​ជនជាតិ​នី​ហ្សេ​រី​យ៉ា Richard Omokafe របស់​ក្លិប​ណាហ្គា​វើ​ល​ក៏​រកបាន​ពីរ​គ្រាប់​ម្នាក់ឯង​ផងដែរ​នា​ជំនួប​ជាមួយ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ​កាលពី​ម្សិលមិញ នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន ដែល​ជួយ​ឲ្យ​ក្រុម ណាហ្គា​វើ​ល យកឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ ២-០​។ ជ័យជម្នះ​នេះ Richard Omokafe សម្រេចបាន​នៅ​នាទី​ទី ១៦ និង​នាទី​ទី​៣៩៕   

Tag:
 បាល់ទាត់​
  Cambodian League 2016
© រក្សាសិទ្ធិដោយ thmeythmey.com